ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុក្កតា​សិច​កំពុងពេញ​និយម

6 ឆ្នាំ មុន

​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុក្កតា​សិច​ក្លាយជា​ទំនិញ​ពេញ​និយម​នៅ

«Daily Star» ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុក្កតា​សិច​ក្លាយជា​ទំនិញ​ពេញ​និយម​នៅ​អូ​ទ្រី​ស ដោយ​មជ្ឈមណ្ឌល​ពេស្យា​នានា​បាន​បញ្ជា​ទិញ​យ៉ាងច្រើន ក្រោយ​ពី​មានការ​ទទួលស្គាល់​ខ្ពស់​ពី​អតិថិជន ។

តុក្កតា​សិច​បច្ចុប្បន្ន​ក្លាយជា​កម្លាំង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​នៅ​មជ្ឈមណ្ឌល​ស្រីពេស្យា​«​ខុន​តាក់​តូ​វ​»​ក្រុង​វី​យ៉ែ​ន ប្រទេស​អូ​ទ្រី​ស ក្រោយ​ពី​ចុះ​ផ្សាយ​លើ​ទំព័រ​កាសែត​កាលពី​ខែកក្កដា ដោយ​រៀបរាប់​រឿងរ៉ាវ​នៃ​សេចក្តីសុខ​ដែល​តុក្កតា​សិច​«​ហ្វា​ន​នី​»​ផ្តល់​ជូន​អតិថិជន​ច្រើន​ជាង​នារី​ពេស្យា​ទូទៅ ។

លោក​Peter Laskaris​ជា​ម្ចាស់​បន​ពេស្យា​២​នៅ​ក្រុង​វី​យ៉ែ​ន ឱ្យ​ដឹង​ថា​ទោះបីជា​តុក្កតា​សិច​មាន​លក្ខណៈ​ដូច​រូប​ពិត​ពី​ជប៉ុន​មាន​តម្លៃ​ខ្ពស់​ដល់​ទៅ​៧.០០០​អឺ​រ៉ូ​ក៏​ដោយ ប៉ុន្តែ​វា​ជា​រូបភាព​នៃ​ការ​បង្កើន​អារម្មណ៍​ផ្លូវភេទ​ដែល​បន​ពេស្យា​ដទៃ​ទៀត​ចាប់អារម្មណ៍​ដែរ ។

បច្ចុប្បន្ន​មជ្ឈមណ្ឌល​ពេស្យា​«​ខុន​តាក់​តូ​វ​»​ដាក់​ជួល​តុក្កតា​សិច​«​ហ្វា​ន​នី​»​ក្នុង​តម្លៃ​៨០​អឺ​រ៉ូ​ក្នុង​មួយ​ម៉ោង និង​កំពុង​ពិចារណា​ទិញ​តុក្កតា​សិច​ទី​២ ព្រោះ​កំពុង​មាន​តម្រូវការ​ខ្ពស់។ «​ហ្វា​ន​នី​»​មាន​កម្ពស់​១,៥៦​ម៉ែត្រ ទម្ងន់​៤០​គីឡូក្រាម សក់​ពណ៌​ទង់ដែង និង​មាន​សុដន់​ធំ​។ តុក្កតា​សិច​ប្រភេទ​នេះ​មាន​លក្ខណៈ​សាមញ្ញ ដោយ​មាន​រូបរាង​ដូច​នារី និង​លើ​ខ្លួនប្រាណ​សម្បូរ​ដោយសារ​ធាតុ​ស៊ី​លី​កូន និង​មាន​ភាព​ស្រទន់​ល្វតល្វន់ ។

សារព័ត៌មាន​ក្នុងស្រុក​របស់​អូ​ទ្រី​សបាន​ចុះ​ផ្សាយ​ដោយ​យោង​តាម​អំណះអំណាង​របស់​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​ផ្លូវភេទ​រំពឹង​ទុក​ថា មនុស្ស​ត្រូវការ​សេចក្តីសុខ​ពី​តុក្កតា​សិច​មាន​កំណើន​ខ្ពស់​ក្នុង​ពេល​អនាគត និង​ព្យាករ​ថា​អាច​រក​ចំណូល​ពី​តុក្កតា​សិច​នៅ​តាម​បន​ពេស្យា​នានា​កាន់តែ​ខ្ពស់ ៕