ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ត្រូវធ្វើ​ដូច​ម្តេច​ប្រសិនបើ​រថយន្ត​របស់​អ្នក​លិច​ទឹក ?

6 ឆ្នាំ មុន

រថយន្ត​លិច​ទឹក មិន​ត្រឹមតែ​អាច​បំផ្លាញ​រថយន្ត​ប៉ុណ្ណោះ​ទេ ជា​ពិសេស

រថយន្ត​លិច​ទឹក មិន​ត្រឹមតែ​អាច​បំផ្លាញ​រថយន្ត​ប៉ុណ្ណោះ​ទេ ជា​ពិសេស វា​អាច​បង្ក​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដល់​ម៉ាស៊ីន ប្រព័ន្ធ​ភ្លើង និង​ផ្នែក​ខាងក្នុង​រថយន្ត​ផង​ដែរ ។ ប្រសិនបើ​រថយន្ត​របស់​អ្នក​លិច​ទឹក​ជាង​ពាក់កណ្តាល​នៃ​កង់​របស់​វា សូម​អនុវត្ត​តាម​ជំហាន​ទាំង​៦​ខាងក្រោម​ដើម្បី​រក​មើល និង​ដោះស្រាយ​ការ​ខូចខាត​នានា ។

១-​កុំ​ព្យាយាម​បញ្ឆេះ​រថយន្ត ៖
នៅ​ពេល​រថយន្ត​លិច​ទឹក អ្នក​ប្រហែលជា​ព្យាយាម​បញ្ឆេះ​វា​ដើម្បី​ដឹង​ថា តើ​រថយន្ត​នៅ​ដំណើរការ​ដែរ​ឬទេ ។ ប្រសិនបើ​មានទឹក​ដក់​នៅ​ក្នុង​ម៉ាស៊ីន ការ​ប៉ុនប៉ង​បញ្ឆេះ​រថយន្ត នឹង​ធ្វើ​ឲ្យ​វា​កាន់តែ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ ។

២-​ចាប់ផ្តើម​ស​ម្ងួ​ត​ផ្នែក​ខាងក្នុង ៖
ប្រសិនបើ​ទឹក​ចូល​ទៅ​ផ្នែក​ខាងក្នុង​រថយន្ត ពពួក​ផ្សិត​នឹង​លូតលាស់​យ៉ាង​ឆាប់រហ័ស ។ សូម​ចាប់ផ្តើម​បើកចំហ​ទ្វារ និង​បង្អួច​រថយន្ត ព្រមទាំង​ដាក់​កន្សែង​នៅ​លើ​កម្រាល​រថយន្ត​ដើម្បី​ស្រូប​យកជាតិ​ទឹក​ចេញ ។ អ្នក​គួរតែ​មាន​គម្រោង​ផ្លាស់​ប្តូរ​របស់​សើម​ដូច​ជា កម្រាល​កៅអី កម្រាល​ជើង បន្ទះ​ពូក​ជាប់​នឹង​ទ្វារ និង​ពូក​កៅអី​រថយន្ត ។

៣-​ត្រួតពិនិត្យ​ប្រេង និង​តម្រង​ចម្រោះ​ខ្យល់ ៖
ប្រសិនបើ​អ្នក​ឃើញ​មាន​តំណក់ទឹក​នៅ​លើ​គម្រប​ប្រេង ឬ​កម្រិត​ប្រេង​ឡើង​ខ្ពស់ ឬ​តម្រង​ចម្រោះ​ខ្យល់​មាន​តំណក់ទឹក សូមកុំ​ព្យាយាម​បញ្ឆេះ​រថយន្ត ។ សូម​យក​រថយន្ត​ទៅ​រក​ជាង ដើម្បី​សម្អាត​ទឹក​ទាំងនេះ និង​ប្តូរ​ប្រេង​រថយន្ត ចៀសវាង​ការ​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ ។

៤-​ត្រួតពិនិត្យ​ប្រព័ន្ធ​ប្រេង​ដទៃ​ទៀត ៖
ប្រព័ន្ធ​ប្រេងឥន្ធនៈ​នៃ​យានយន្ត​ម៉ូ​ដែល​ថ្មី​ៗ​ជា​ទូទៅ​ត្រូវ​បាន​ផ្សារ​ជិត ប៉ុន្តែ​ម៉ូ​ដែល​រថយន្ត​ចាស់​ៗ​ប្រហែលជា​ត្រូវការ​បង្ហូរ​ប្រព័ន្ធ​ប្រេង​របស់​វា​ចេញ ។ អ្នក​ក៏​គួរតែ​ត្រួតពិនិត្យ​មើល​ប្រព័ន្ធ​ហ្វ្រាំង ប្រព័ន្ធ​កង់ ប្រព័ន្ធ​ចង្កូត និង​ធុង​ទឹក​ត្រជាក់ ដើម្បី​ចៀសវាង​ការ​ឆ្លង​ចរន្ត​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នៅ​ពេល​ក្រោយ ។

៥-​ត្រួតពិនិត្យ​គ្រប់​ប្រព័ន្ធ​ភ្លើង ៖
បើ​ម៉ាស៊ីនរថយន្ត​មើលទៅ​អាច​បញ្ឆេះ​បាន សូម​ពិនិត្យ​ផ្នែក​ខាងក្នុង​រថយន្ត​គ្រប់យ៉ាង​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ភ្លើង​ដូច​ជា អំ​ពូ​ល​មុខ ភ្លើង​ស៊ី​ញ៉ូ ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ​ម៉ាញេ ប្រព័ន្ធ​ចាក់សោ បង្អួច និង​កៅអី សូ​ម្បី​តែ​អំ​ពូ​ល​ភ្លើង​ខាងក្នុង​រថយន្ត ក៏​ត្រូវ​ពិនិត្យ​មើល​ដែរ ។ អ្នក​ត្រូវ​កត់សម្គាល់​ចំណុច​បន្តិចបន្តួច​នៃ​ដំណើរការ​របស់​រថយន្ត ឬ​ការ​បញ្ជូន​ប្រព័ន្ធ​ភ្លើង ដែល​អាច​ជា​សញ្ញា​បញ្ហា​អគ្គិសនី ។ សូម​យក​រថយន្ត​ទៅ​ឲ្យ​អ្នកជំនាញ​ពិនិត្យ​មើល ។

៦-​ត្រួតពិនិត្យ​កង់ និង​សម្បក ៖
មុន​ពេល​បើកបរ​រថយន្ត សូម​រក​មើល​កំទេចកំទី​នៅ​ជុំវិញ​កង់ ហ្វ្រាំង តួ​ខាងក្រោម​រថយន្ត និង​ពិនិត្យ​មើល​ហ្វ្រាំង​ដៃ​មុន​ពេល​បើកបរ​ផង​ដែរ ៕