ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា​នឹង​មាន​ប្រព័ន្ធ​​អីុ​ន​ធើ​រ​ណេ​ត​ប្រើប្រាស់​100%​នៅ​ទីប្រជុំជន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ត្រាំ អីុ​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ លោក ត្រាំ អីុ​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អះអាង​ថា នៅ​ឆ្នាំ​២០២០​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​មាន​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​ប្រើ​ប្រាស់​១០០%​ នៅ​តំបន់​ទីប្រជុំជន​ទូ​ទាំង​ប្រទេស និង​៧០% នៅ​តំបន់​ជនបទ ។

លោក​រដ្ឋមន្ត្រី បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​បច្ចេកវិទ្យា​៤.៥G​ មុនគេ​បង្អស់​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​ស្មា​ត នា​រសៀល​ថ្ងៃ​ទី​២១ ខែសីហា នៅ​សណ្ឋាគា​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​កាន់តែ​ច្រើន​ឡើង​នូវ​ប្រព័ន្ធ​បច្ចេកទេស​ព័ត៌មាន ដែល​ធ្វើ​ឱ្យ​មនុស្ស​កាន់​ច្រើន​មានការ​ភ្ជាប់​ទំនាក់ទំនង​គ្នា។ វិស័យ​ព័ត៌មាន​កាន់តែ​រីក​ចម្រើន​ឡើង​នេះ ក៏​បានឱ្យ​មានការ​រីក​ចម្រើន​លើ​វិស័យ​ផ្សេង​ទៀត​ដូច​ជា​វិស័យ​អប់រំ វិស័យ​សុខភាព វិស័យ​កសិកម្ម វិស័យ​ធនាគារ​ក៏​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដែល​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទម្លាប់ បែប​សម័យ​ពី​មុន ឱ្យ​ប្រើប្រាស់​សម័យ​ទំនើប​វិញ​» ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា វិស័យ​ព័ត៌មានវិទ្យា​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មានការ​រីក​ចម្រើន មិន​ថា​ស្ត្រី កុមារ និង​មនុស្ស​ចាស់​នោះ​ទេ ។ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ក៏​បាន​ចូល​រួម​ធ្វើ​ឱ្យ​ពួក​គេ​ជួយ​ដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​សង្គម​ជាតិ​កម្ពុជា​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី ត្រាំ អីុវ​តឹក បាន​លើក​ឡើង​ទៀត​ថា វិស័យ​ព័ត៌មាន​ក៏​បាន​ជំរុញ​ឱ្យ​ផ្នែក​ជំនួញ​មាន​ភាព​ប្រសើរ​ឡើង និង​ដើរ​ដោយ​ខ្លូ​ន​ឯង​មិន​ព្រួយបារម្ភ​ក្នុង​ការ​វិនិយោគ​ទេ ។
ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា នៅ​មាន​អ្នក​មិន​ទាន់​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ប្រមាណ​៤៥%​ឬ​ហៅ​ថា​អន​ឡាញ ដែល​ជា​ហេតុ​ត្រូវ​តែ​ជំរុញ​ឱ្យ​បាន​ប្រើប្រាស់​ទាំងអស់​គ្នា ។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់​ចំពោះ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ឬ​ប្រព័ន្ធ​ទំនាក់ទំនង ។

បើ​យោង​តាម​ប្រព័ន្ធ​ទំនាក់ទំនង ICT យើង​ឃើញ​ថា នៅ​ឆ្នាំ​២០២០ ​យើង​នឹង​មាន​ប្រព័ន្ធ​ទំនាក់ទំនង​ប្រើប្រាស់​១០០%​នៅ​តាម​ទីប្រជុំជន​ និង​៧០%​នៅ​តាម​តំបន់​ជនបទ​»។
លោក ថូ ម៉ាស់​ហ៊ុន អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្មា​ត បាន​លើក​ឡើង​ថា បច្ចុប្បន្ន​មាន​ស្ថានីយ​បណ្តាញ ២G និង​៣G​ចំនួន​២.៣០០​កន្លែង និង​ស្ថានីយ​បណ្តាញ ៤G LTE ចំនួន​១.៨០០​កន្លែង​នៅ​កម្ពុជា អាច​មើលឃើញ​យ៉ាង​ច្បាស់​តាម​រយៈ​ការ​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ពង្រីក​បណ្តាញ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ចង់​សម្រេច​ឱ្យ​បាន​គ្របដណ្តប់​ទូរស័ព្ទ​ចល័ត​១០០%​នៅ​ទីក្រុង និង​៧០%​នៅ​ទី​ជនបទ​ត្រឹម​ឆ្នាំ​២០២០ ។

លោក​អគ្គនាយក​បញ្ជាក់ ថា «​យើង​ប្រឹង ប្រែង​ឱ្យ​ក្លាយជា ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​រីក​ចម្រើន​បំផុត​នៅ​កម្ពុជា ។ ស្មា​ត​នៅ​តែ​បន្ត​ធានា​ឱ្យ​បាន​ថា អតិថិជន​របស់​យើង​អាច​ទទួល​បាន​សេវាកម្ម​ល្អ​បំផុត ។ យើង​បាន​បោះទុន​វិនិយោគ​ចំនួន​៧៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ និង​៨០​លាន​ដុល្លារ​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៧ ដើម្បី​ពង្រីក​និង​កែ​លម្អ​បណ្តាញ ដើម្បី​ផ្តល់​ជូន​សេវា​អុ​ី​ន​ធើ​រ​ណេ​ត និង​សេវាកម្ម​ឌី​ជី​ថ​ល​នានា​បន្ថែម​ទៀត​។ បន្ទាប់​ពី​បាន​ក្លាយជា​ប្រតិបត្តិ​ករ​ដំបូង​បង្អស់​ដែល​នាំ​យក​៤GLE និង​៤G+​មក​កម្ពុជា
ឥឡូវនេះ​យើង​នាំ​មក​នូវ​៤.៥G​ដល់​កម្ពុជា​ទៀត​ហើយ​៥G​ក៏​នឹង​នាំ​មក​ដែរ​» ៕​