ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​កូរ៉េ​៦​នាក់ ស្ត្រី​ខ្មែរ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស និង​កម្លាំង​អធិការ​ក្រុង​សៀមរាប​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជា គឹ​ម​សាន ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​អន្តោប្រវេសន៍ និង ដឹកនាំ​សម្របសម្រួល ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​កន្លែង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រ​ព​ន្ធ័​អ៊ី​ន​ធើ​ណេ​ត​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប​។

ហេតុការណ៍​ចុះ​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​២១ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅផ្ទះ​ជួល  ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។ លោក​វរសេនីយ៍ឯក ជា គឹ​ម​សាន ស្នងការ​រង ទទួល​ផែន​អន្តោប្រវេសន៍ បាន​ប្រាប់​ថា ដោយ​មាន​ចូលរួម​សហការ​ពី​កម្លាំង​ចម្រុះ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នេះ ទើប​លោក​បាន​ឲ្យ​កម្លាំង​យើង​ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន មនុស្ស​ប្រុស​ស្រី ចំនួន​៧​នាក់ ក្នុង​នោះ​ជនជាតិ​កូរ៉េ ៦​នាក់ ស្ត្រី​ខ្មែរ​ម្នាក់ រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៧​នាក់​នោះ មាន ទី​១-​ឈ្មោះ KimjEONGG ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​កូរ៉េ​ខាងត្បូង​។ ទី​២-​ឈ្មោះ KIMDOHUN ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ឯន​ជាតិ​កូរ៉េ​។ ទី​៣-​ឈ្មោះ KojAEKUN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​កូរ៉េ​។ ទី​៤-​ឈ្មោះ​JEON  SA NGYEON  ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​កូរ៉េ​។ ទី​៥-​ឈ្មោះ JANG GEUN SOON ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​កូរ៉េ​។ ទី​៦-​ឈ្មោះ LEE YOUNG NAM ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​កូរ៉េ ទាំង​៦​នាក់​ខាងលើ​នេះ​ស្នាក់​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្ត​សៀម​រាម​។

ទី​៧-​ឈ្មោះ រស់ ធ​ត់ ភេទ​ស្រី អាយុ​២១​ឆ្នាំ​ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ធ្វើការ​ផ្នែក​អនាម័យ​។ បច្ចុប្បន្ន​ជនសង្ស័យ ប្រុស​ស្រី ទាំង​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕