ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ហ្គេ​ម​បា.ញ់​ត្រី​មួយ​កន្លែង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ព្រុំ សំខាន់ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់​ចូលរួម​ផង​ដែរ

រាជធានី​ភ្នំពេញ ៖ លោក ព្រុំ សំខាន់ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់​ចូលរួម​ផង​ដែរ ដោយ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ និង​ចុះ​បង្ក្រាប​នូវ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​មួយ​កន្លែង ដោយ​ធ្វើការ​ដកហូត​ទូ​ហ្គ​ម​បាញ់​ត្រី​ចំនួន​២​ទូ នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ។

ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​៤២BE0 ផ្លូវ​លេខ​២៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

លោក ព្រុំ សំខាន់ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖ ក្នុង​រយៈពេល​កន្លង​មកនេះ កម្លាំង​របស់​លោក បាន​ចុះ​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ជា​ច្រើន​កន្លែង​ជា​បន្តបន្ទាប់ ដែល​មា​នទី​តាំងនៅ​តាម​បណ្តា​សង្កាត់​ផ្សេង​ៗ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​របស់​លោក ។

ក្នុង​ពេល​នេះ​ដែរ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ធ្វើការ​បង្ក្រាប​នូវ​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​មួយ​កន្លែង​ទៀត នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​នេះ ដោយ​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​បាន​ចំនួន​២​ទូ ។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ដែរ​ថា ៖ ប្រតិបត្តិការ​បង្ក្រាប​ស៊ីសង​ខុសច្បាប់​នៅ​ទីតាំង​ខាងលើ​នេះ​ដែរ គឺ​បាន​ធ្វើ​ឡើង​ដោយ​បានការ​សហការ​ល្អ​អំពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក ហើយ​លោក​ក៏​នៅ​តែ​បន្ត​បោសសម្អាត​ឲ្យ​អស់ពី​ភូមិសាស្ត្រ​ខ​ណ្ដ​ចំការមន​របស់​លោក​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ។

ក្រោយ​ពី​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ដែល​ជា​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​នេះ​ដែរ កម្លាំង​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចំ​មការ​មន ក៏​បាន​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ទាំង​២​ទូ ពី​ទីតាំង​ខាងលើ​នោះ យក​ទៅ​រក្សា​ទុក​នៅ​សាលាសង្កាត់​ផ្សារ​ដើម​ថ្កូវ ដើម្បី​រង់ចាំ​ធ្វើការ​កម្ទេច​ចោល​ផង​ដែរ ៕