ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ ! គណនី Twitter ផ្លូវការ​របស់​ក្រុម Bacelona ត្រូវ​បាន​គេ Hack

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal មុន​នេះ​បានឱ្យ​ដឹង​ថា ក្រុម​អ្នកមាន​បុណ្យ Bacelona

តាម​ប្រភព​ព័ត៌មាន Goal មុន​នេះ​បានឱ្យ​ដឹង​ថា ក្រុម​អ្នកមាន​បុណ្យ Bacelona ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​កា​តា​ឡាន​មួយ​នេះ​បាន​ប្រទះ​ឃើញ​បណ្តាញ​សង្គម​(Twitter)​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ នេះ​គឺ​ត្រូវ​បាន​បង្ហោះ​នូវ​ការ​ចុះ​កុងត្រា​មួយ​នៅ​លើ​បណ្តាល​សង្គម​នេះ ។ បណ្តាញ​សង្គម Twitter ផ្លូវការ​របស់​ក្រុម​អ្នកមាន​បុណ្យ FC Bacelona គឺ​ត្រូវ​បាន​គេ​លួច​(Hacked)​កាលពី​វេលា​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែសីហា ឆ្នាំ​២០១៧ ហើយ​បាន​ប្រកាស​នូវ​ព័ត៌មាន​មិន​ពិត​មួយ​ថា ក្លឹ​ប​អ្នកមាន​បុណ្យ FC Bacelona គឺ​បាន​ចុះ​ក្នុង​ត្រា​នាំ​យក​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Angel Di Maria ពី​ក្លឹ​ប​អ្នកមាន​បារាំង Paris Saint-Germain ផង​ដែរ ។

បើ​តាម​ការ​ឱ្យ​ដឹង គឺ​ការ​លួច​គណនី​ផ្លូវការ​របស់​ក្លឹ​ប​នោះ​គឺ​ធ្វើ​ឡើង​ត្រឹមតែ​រយៈពេល​២៤​ម៉ោង​ប៉ុ​ន្នោះ ពីព្រោះ​កាលពី​ថ្ងៃ​អង្គារ ទី​២២ ខែសីហា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ ក្រុម​អ្នកមាន​បុណ្យ FC Bacelona ទើបតែ​បាន​ប្រកាស​តាម​រយៈ​បណ្តាញ​សង្គម Twitter ផ្លូវការ​របស់​ខ្លួន​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​ទៅ​លើ​កីឡាករ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar Jr ដោយ​ធ្វើការ​ចោទប្រកាន់​ថា តារា​ឆ្នើម Neymar បាន​បំពាន​ជាមួយ​លក្ខខណ្ឌ​ក្នុង​កុងត្រា​ជាមួយ​ក្លឹ​ប ។ បន្ទាប់​ពី​ប៉ុន្មាន​ម៉ោង​ក្រោយមក ក្រោយ​ពី​ដឹង​ថា​គណនី​ផ្លូវការ​របស់​ខ្លួន​ត្រូវ​បាន​គេ​លួច​ហើយ​នោះ ក្លឹ​ប​ក៏​បាន​បង្ហោះ​(Tweeted) នូវ​សារ​មួយ​ថា «​គណនី​របស់​យើង​ត្រូវ​បាន​វាយប្រហារ​នៅ​រាត្រី​នេះ ហើយ​យើង​កំពុងធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ។ សូម​អរគុណ​សម្រាប់​ការ​អត់ធ្មត់​របស់​អ្នក​» ។ 

សូម​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​របាយការណ៍​របស់​ភ្នាក់ងារ​សន្តិសុខ​ប្រឆាំង Hacker «OurMine» បាន​បង្ហាញ​ថា គណនី Twitter របស់​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​ក៏​ដូច​ជា​បុគ្គល​ល្បីឈ្មោះ​ដែល​ត្រូវ​បាន​គេ​លួច​មាន​ដូច​ជា CNN, Netflix, Marvel និង​គណនី​ផ្លូវការ​ផ្ទាល់ខ្លួន​របស់​ស្ថាបនិក Facebook លោក Mark Zuckerberg សុទ្ធតែ​ធ្លាប់​ត្រូវ​បាន​គេ​លួច (Hacked) ៕