ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​ជំងឺ​បាក់ទឹកចិត្ត​ដោយ​មិនដឹង​ខ្លួន

6 ឆ្នាំ មុន

អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​តែងតែសោកសៅ អស់សង្ឃឹម ឯកោ និង​បាត់បង់​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ធ្លាប់​ចូល​ចិត្ត ។ អារម្មណ៍​ទាំង​អស់នេះ​អាច​

អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​តែងតែសោកសៅ អស់សង្ឃឹម ឯកោ និង​បាត់បង់​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ធ្លាប់​ចូល​ចិត្ត ។ អារម្មណ៍​ទាំង​អស់នេះ​អាច​រំខាន​ដល់​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​មានដំណើរ​ការ​ត្រឹមត្រូវ និង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​គុណភាព​នៃ​ជីវិត ។

ភាគច្រើន​មនុស្ស​សុទ្ធតែ​ដឹង​ពី​រោគ​សញ្ញា​ផ្នែក​ផ្លូវចិត្ត​នៃ​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​រោគ​សញ្ញា​លើ​រាង​កាយ​ទាក់ទង​នឹង​ជំងឺ​បាក់ទឹកចិត្ត​តែងតែ​ត្រូវ​បាន​មើល​រំលង ដោយសារ​តែ​រោគ​សញ្ញា​ទាំងនោះ​ហាក់ដូចជា​មិន​មានការ​ទាក់ទង​ជាមួយ​ជំងឺ​នេះ​ទេ ។

ដើម្បី​អាច​កត់សម្គាល់​ពី​ជំងឺ​បាក់ទឹកចិត្ត អ្នក​ក៏​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​របស់​វា​ចំពោះ​រាង​កាយ​ផង​ដែរ ។ ដោយសារ​វា​អាច​ជួយ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់​ពេល ។

សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត​ដែល​អ្នក​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍ ៖

១-​ស្រក ឬ​ឡើង​ទម្ងន់
ជំងឺ​បាក់ទឹកចិត្ត​ប៉ះពាល់​ដល់​អ៊័​រ​ម៉ូ​ន​ដែល​គ្រប់គ្រង​ចំណង់​អាហារ និង​អាច​ធ្វើ​ឱ្យ​អ្នក​ចង់​ញ៉ាំ​ច្រើន ឬ​តិច​ជាង​ធម្មតា ។ ស្រប​ពេល​គ្នា​នេះ​ដែរ បញ្ហា​ដំណេក​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​បាក់ទឹកចិត្ត​ក៏​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​នេះ​ផង​ដែរ ដោយសារ​តែ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឱ្យ​អ៊័​រ​ម៉ូ​ន​នៃ​ការ​ឃ្លាន និង​ឆ្អែត​ដំណើ​ការ​ខុស​ប្រក្រតី ។

ប្រសិនបើ​អ្នក ឬ​នរណា​ម្នាក់​មានការ​ប្រែប្រួល​ទ​ម្ង​ន ់ភ្លាម​ៗ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ស្វែងរក​មូលហេតុ រួម​ទាំង​លទ្ធភាព​នៃ​ការ​កើត​ជំងឺ​បាក់ទឹកចិត្ត ។

២-​ការ​ឈឺចាប់
ជួនកាល​ការ​ឈឺ​សាច់ដុំ ឬ​សន្លាក់​អាច​បណ្តាល​មក​ពី​ជំងឺ​បាក់ទឹកចិត្ត ។ នៅ​ពេល​ដែល​អ្នក​លាក់​អារម្មណ៍​របស់​អ្នក ពួក​វា​នឹង​សម្តែង​ចេញ​មក​ខាងក្រៅ​តាម​រយៈ​ការ​ឈឺចាប់​លើ​រាង​កាយ ។ មិន​ថា​វា​ជា​ការ​ឈឺក្បាល ឬ​ឈឺចង្កេះ​ការ​រំញោច​អារម្មណ៍​អាច​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ឈឺចាប់​ផ្នែក​រាង​កាយ ។

ក្នុង​ករណី​ខ្លះ​ការ​ឈឺចាប់​ក៏​នាំ​ឱ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត​ផង​ដែរ ។ ឧទាហរណ៍​ប្រសិនបើ​អ្នក​មានការ​ឈឺចាប់​ខ្លាំង​នៅ​ពេល​ដើរ ឬ​ពេលធ្វើការ​ងារ​ផ្ទះ​វា​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ពិបាកចិត្ត​ខ្លាំង ។

៣-​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ
ជំងឺ​បាក់ទឹកចិត្ត​ក៏​មានការ​ទាក់ទង​យ៉ាង​ខ្លាំង​ជាមួយ​បញ្ហា​នៃ​ការ​រំលាយ​អាហារ ដូច​ជា​ការ​ហើមពោះ ទល់លាមក រលាក​ពោះវៀន និង​ជំងឺ​ដទៃ​ទៀត ។ លើស​ពី​នេះ​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​មាន​ទំនោរ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន បណ្តាល​ឱ្យ​មានការ​រលាក​ក្នុង​ខួរក្បាល និង​ធ្វើ​ឱ្យ​មាន​អ​តុល្យភាព​នៃ​បាក់តេរី​ល្អ ​និង​អាក្រក់​ក្នុង​ពោះវៀន ។

៤-​មាន​បញ្ហា​ក្នុង​ការ​គេង
ជំងឺ​បាក់ទឹកចិត្ត​អាច​បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​នៃ​ការ​គេង​មិន​លក់​ជា​ច្រើន​រួម​ទាំង​ការ​ពិបាក​ក្នុង​ការ​គេង​លក់ គេង​ភ្ញាក់​ច្រើន​ដង និង​ងងុយគេង​នៅ​ពេល​ថ្ងៃ ។
ការ​គេង​មិន​បាន​លក់​ល្អ​ក៏​អាច​នាំ​ឱ្យ​មាន​ជំងឺ​ថប់​អារម្មណ៍ និង​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ជំងឺ​បាក់ទឹកចិត្ត​របស់​អ្នក​កាន់តែ​យ៉ាប់យ៉ឺន ។

៥-​បញ្ហា​ស្បែក
អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស​អាច​បំផ្លាញ​ស្បែក​របស់​អ្នក ។

ជំងឺ​បាក់ទឹកចិត្ត​មានការ​ទាក់ទង​ទៅ​នឹង​ការ​កើនឡើង​កម្រិត​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស ដូច្នេះ​វា​ជា​រឿង​ធម្មតា​ដែល​យើង​តែងតែ​ឃើញ​ថា​បញ្ហា​ស្បែក​ច្រើន​កើត​លើ​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត ។ ជំងឺ​នេះ​ក៏​អាច​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ជំងឺ​ស្បែក​មួយ​ចំនួន​កាន់តែ​ធ្ងន់​ដូច​ជា​ជំងឺ​ស្បែក​ឡើង​សរសៃ​ក្រហម ជំងឺ​របកស្បែក និង​មុន ៕