ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសពឧកញ៉ាគ្រឿងញៀ.ន ស៊ីឡាឡយ អត់អាចធ្វើបុណ្យនៅ​ក្នុងផ្ទះ​បាន

6 ឆ្នាំ មុន

គិត​ត្រឹម​រសៀល​ម៉ោង​០២​ថ្ងៃ​ដដែល សាកសពលោកស៊ីឡាឡយ ​​​

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បន្ត​ថា សាកសព​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជាង​៥៦​គីឡូក្រាម គឺឧកញ៉ា​ស៊ី​ ឡា​ឡ​យ ហៅ​ស៊ី ខាំ​ឡ​យ អាយុ​៤៣​ឆ្នាំ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ពី​មន្ទីរពេទ្យ​រុ​ស្ស៊ី តាម​រថយន្ត​ពេទ្យ​មណ្ឌលគិរី​ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៣ សីហា ដើម្បីទៅកាន់​​​លំនៅ​ឋាន​របស់​លោក​ផ្ទាល់​ស្ថិត​​នៅ​ទួល​បឹង​កន្សែង ក្នុង​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។

សេចក្តីរាយការណ៍​បន្ត​ថា គិត​ត្រឹម​រសៀល​ម៉ោង​០២​ថ្ងៃ​ដដែល សាកសពលោកស៊ីឡាឡយ ​​​បាន​និងកំពុង​​តម្កល់​ធ្វើបុណ្យ​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក​​តែ​ប៉ុណ្ណោះ ដោយសារ​ផ្ទះ​ត្រូវ​បាន​តុលាការ​បិទ​មិន​ឱ្យ​ចេញ​-​ចូលទេ ។ ​បើ​តាម​ប្រភព​ពី​សាច់ញាតិ​ឱ្យ​ដឹងថា សាក​សព​​លោក​ស៊ី ឡា​ឡ​យ នឹង​ត្រូវ​បូជា​នៅ​ថ្ងៃអាទិត្យ ទី​២៧ សីហា ខាង​មុខនេះ ។

គួររំលឹកថា ដោយសារជំងឺមហារីកខួរក្បាល​ ទើប​ឧកញ៉ាគ្រឿងញៀន​ស៊ី​​​ឡាឡួយ…