ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឈើ​​ធ្នង់​​ខ្នាត​យក្ស​​​៥​សន្លឹក ដកហូត​នៅ​ផ្ទះសមាគម​ន៍​​សហព័ន្ធ​ខ្មែរ-វៀតណាម

6 ឆ្នាំ មុន

ឈើ​ប្រភេទ​ធ្នង់​​៥​​សន្លឹក និង​ឈើ​ក្រាក់​គ្រ​ញូ​ង​មួយ​​ចំនួនទៀត

ខេត្តរតនគិរី ៖ សេចក្តីរាយាករណ៍បឋមឱ្យដឹងថា ឈើ​ប្រភេទ​ធ្នង់​​៥​​សន្លឹក និង​ឈើ​ក្រាក់​គ្រ​ញូ​ង​មួយ​​ចំនួនទៀត ​បាន​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ឈើ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ​សីហា ​ក្នុង​ផ្ទះ​មួយ​កន្លែងនៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ដែល​មាន​ស្លាក​យីហោ (​សមាគម​ន៍​សហព័ន្ធ​ខ្មែរ-វៀតណាម​) របស់​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ក្រុង​បាន​លុង សហ​ការ​​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​ក្រុង​​បាន​លុង ​និង​ការ​​បញ្ជា​​របស់​លោក​ព្រះរាជអាជ្ញា​សាលា​ដំបូង​​​ខេត្តរតនគិរី លោកជា ពេជ្រ ។

​ម្ចាស់ផ្ទះ​ខាងលើ​ ឈ្មោះយ៉​ត ហៀ​ង ភេទ​ស្រី ហើយ​ឈើ​ដែល​រឹបអូស​បាន​នោះ​មាន​ពីរ​ប្រភេទ ឈើ​ធ្នង់ និង​ឈើ​គ្រញូ​ង​ ។ ឈើ​ធ្នង់​សន្លឹក​ មានមុខ​កាត់​ចាប់ពី៦០​សង់ទីម៉ែត្រ ​ឡើង​ទៅ​ដល់​១២០​សង់ទីម៉ែត្រ មាន​ប្រវែង​ចាប់ពី​២​ម៉ែត្រ​ឡើង​ទៅ​៣​ម៉ែត្រ មាន​៥​សន្លឹក ស្មើនឹង​១.៦៨២ ម៉ែត្រគូប ចំណែក​ក្រាក់​ក្រ​ញូ​ង​មាន​ចំនួន​៥៤​ដុំ ស្មើ​២០០​គីឡូក្រាម ព្រមទាំង​ធ្នង់​មូល​ចំនួន​៦​ដុំ សរុប​ទ​ទាំងអស់​ស្មើ ២.០៨៨ម្រ៉ែ​គូប​។