ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​២​នាក់​សន្លប់ ខណៈ​កំពុង​ប្រឡង

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បេ​ក្ខ​នារី​ប្រឡង​ស​ញ្ញ​ប័ត្រ​មធ្យមសិក្សា​ទុតិយៈភូមិ នៅ​មណ្ឌល​ប្រឡង​សាលា​បឋម​សិក្សា​ព្រះ​សីហ​នុ ក្ន​ង​បន្ទប់​លេខ​៥​ម្នាក់

ខេត្តស្វាយរៀង ៖ បេ​ក្ខ​នារី​ប្រឡង​ស​ញ្ញ​ប័ត្រ​មធ្យមសិក្សា​ទុតិយៈភូមិ នៅ​មណ្ឌល​ប្រឡង​សាលា​បឋម​សិក្សា​ព្រះ​សីហ​នុ ក្ន​ង​បន្ទប់​លេខ​៥​ម្នាក់ បាន​ខ្យល់គរ​សន្លប់ ខណៈ​ពេល​កំពុង​ប្រឡង​នៅ​វេលា​ម៉ោង​០៨​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែសីហា ខែ​២០១៧ ខណៈនោះ​ដែរ​លោកគ្រូ​អនុរក្ស បាន​បី​នាង​ចេញពី​បន្ទប់ ដើម្បី​រក​គ្រូពេទ្យ​ជួយ​សង្គ្រោះ ។ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​បាន​ដឹក​តាម​រថយន្ត​សា​ម៉ុ​យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។ ហើយ​បន្ទាប់​ពី​ទទួល​ការ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ បេ​ក្ខ​នារី​រូប​នេះ មាន​អាកា​រៈ​ប្រសើរ​ជាង​មុន ហើយ​បន្ត​ប្រឡង​ក្នុង​មន្ទីរ​ខេត្តស្វាយរៀង​ទាំង​ដៃ​នៅ​ជាប់​សេរ៉ូម ។ ហើយ​ក៏​មាន​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត អ​.​ប​.​ព តាម​ចូលរួម​សង្កេតការណ៍​ដល់​មន្ទីរពេទ្យ​ផង​ដែរ ។ នៅ​ឯ​មណ្ឌល​ប្រឡង​វិទ្យាល័យ ហ៊ុន សែន ចេក ក៏​មាន​បេក្ខជន​ប្រឡង​ម្នាក់ ខ្យល់គរ​សន្លប់​ម្នាក់​ដែរ នៅ​វេលា​ម៉ោង​០៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ ៕