ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ខេ វិ​ន ចោទ​ម្ចាស់​ស្ព​ន់​ស៊័រ​នៅ​កា​ណា​ដា…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ខេ​វិ​ន បាន​បដិសេធ​ព័ត៌មាន​ផ្សាយ​ទាក់ទង​ជាមួយនឹង​ម្ចាស់​ស្ពុ​ន​ស៊័រ​នៅ​កា​ណា​ដា​ដែល​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ខេ​វិ​ន បាន​បដិសេធ​ព័ត៌មាន​ផ្សាយ​ទាក់ទង​ជាមួយនឹង​ម្ចាស់​ស្ពន់​ស៊័រ​នៅ​កា​ណា​ដា​ដែល​ព្រមាន​ប្តឹង​រូប​លោក និង​តារាចម្រៀង​កញ្ញា​ម៉ុក អា​នី​ត ឡើង​តុលាការ ។

លោក​ខេ វិ​ន ចាត់​ទុក​ព័ត៌មាន​នោះ គឺជា​រឿង​មិន​ពិត​ដែល​បំពុល​ចំពោះ​ការ​បាត់​ខ្លួន​របស់​លោក និង​នាង​ម៉ុ​ក អា​នី​ត នៅ​ប្រទេស​កា​ណា​ដា ក្នុង​ពេល​ដែល​លោក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ប្រទេស​នោះ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប តារាចម្រៀង​លោក​ខេ វិ​ន បញ្ជាក់​កាលពី​ថ្ងៃ​ទី​២២ សីហា ២០១៧​ថា បច្ចុប្បន្ន​លោក​កំពុង​តែ​ស្នាក់​នៅ​ជាមួយ​ជនរួមជាតិ​ខ្មែរ​យើង​នៅ​ប្រទេស​កា​ណា​ដា ដោយ​មិន​គេចវេះ​ទៅ​ណា និង​ធ្វើ​អ្វី​ខុសច្បាប់​ទេ ។ នេះ​ជា​ព័ត៌មាន​បំពុល និង​បំភ្លៃ​ពី​បុគ្គល​ដែល​ជា​ស្ពន់​ស៊័​រ​ឈ្មោះ​ ឃុន ដេ​វី​ដ ដែល​ជា​រឿយ​ៗ​បុគ្គល​មួយ​នេះ​តែងតែ​ធ្វើបាប​ដល់​សិល្បករ សិល្ប​ការិនី​ខ្មែរ​ដែល​ទៅ​សម្តែង​ក្នុង​ប្រទេស​កា​ណា​ដា ។ ម្ចាស់​ស្ពន់​ស៊័​រ​រូប​នេះ​តែងតែ​បង្ខាំង​ទុក​អ្នកសិល្បៈ​ខ្មែរ​ដែល​លោក​ធានា​ទៅ​សម្តែង​ក្នុង​ប្រទេស​កា​ណា​ដា ដោយ​ដកហូត​លិខិតឆ្លងដែន​ទុក ជា​ពិសេស​ធ្លាប់​បៀតបៀន​កេរ្តិ៍ខ្មាស​ដល់​អ្នកសិល្បៈ​ផង​ដែរ ។

លោក​ខេ​វិ​ន ថា រហូត​មក​ដល់​ពេល​នេះ​ទាំង​រូប​លោក និង​កញ្ញា​ម៉ុ​ក អា​នី​ត ធ្វើ​អ្វី​ស្រប​ទៅ​តាម​ច្បាប់​ប្រទេស​កា​ណា​ដា ហើយ​បាន​ទទួល​ការ​គាំទ្រ​ពី​រៀមច្បង​សិល្បៈ ផ្សេង​ៗ​ទៀត​ផង ។

ការ​ចេញ​បកស្រាយ​នេះ​គឺ​ចង់ឱ្យ​លោក​ឃុន ដេ​វី​ន ពិចារណា និង​ថ្លឹងថ្លែង​ពី​ភាព​ត្រឹមត្រូវ និង​មិន​ត្រឹមត្រូវ ហើយ​កុំ​ជឿ​តែ​ម្ខាង ។

លោក​ខេ​វិ​ន អំពាវ​ដល់​មហាជន​កុំឱ្យ​យល់​ច្រឡំ​ចំពោះ​ព័ត៌មាន​មួយ​នេះ ហើយ​លោក​ស្នើ​ឱ្យ​សិល្បករ​ខ្មែរ​ទាំងអស់​ដែល​មាន​បំណង​ចេញ​ទៅ​សម្តែង​ក្នុង​ប្រទេស​កា​ណា​ដា​ដោយ​ការ​ធានា​ពី​លោក ​ឃុន ដេ​វី​ដ គួរ​ពិចារណា​ឱ្យ​ម៉ត់ចត់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

ការ​បកស្រាយ​របស់​លោក​ខេ​វិ​ន ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ឃុន ដេ​វី​ដ ម្ចាស់​ស្ពន់​ស៊័​រ​នៅ​ប្រទេស​កា​ណា​បាន​បង្ហោះ​សារ​ថា ​នឹង​កោះហៅ​លោក​ខេ​វិ​ន និង​កញ្ញា​ម៉ុ​ក អា​នី​ត​ឡើង​តុលាការ​។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ព័ត៌មាន​ទម្លាយ​ពី​ការ​បាត់​ខ្លួន​តារាចម្រៀង​កម្ពុជា​២​រូប កញ្ញា​ម៉ុ​ក អា​នី​ត និង​លោក​ខេ​វិ​ន ក្រោយ​ចុះ​ពី​យន្តហោះ ខណៈ​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កា​ណា​ដា ភ្លាម​ហើយ​ក៏​មានការ​យល់​ឃើញ ផ្សេង​ៗ​គ្នា​ដោយ​ខ្លះ​ថា​អាច​ជា​ការ​ចាប់ជម្រិត​មនុស្ស ។

នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក​ឃុន ដេ​វី​ដ ដែល​ជា​អ្នក​ធានា​តារាចម្រៀង​ម៉ុ​ក អា​នី​ត និង​លោក​ខេ​វិ​ន យក​ទៅ​សម្តែង​នៅ​កា​ណា​ដា បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា​ថា «​ម្សិលមិញ ប៉ូលិស air port បាន​បង្ហាញ​រូបថត​អ្នក​ទៅ​យក​នាង​ម៉ុ​ក អា​នី​ត ដែល​សមាគម​ខ្មែរ​ធានា​មក​សម្តែង ។ តែ​ឥឡូវនេះ​ខាង​សមាគម​ខ្មែរ​កា​ណា​ដា ដាក់​ពាក្យ​ប្តឹង​ពី​បទ​ចាប់​មនុស្ស​ឃុំ​បង្ក​ឱ្យ​មាន​បញ្ហា​មិន​បាន​សម្តែង​ខាតបង់​ធ្ងន់​ក្នុង​ការ​ធានា​មក ។

តារា​ល្បី​ខ្លាំង​មក​ដល់​កា​ណា​ដា ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧ បាន​បាត់​ខ្លួន​ទាំង​ពីរ​នាក់ សង្ស័យ​នៅ​ជាមួយ​គ្នា ។ ប្រកាស​រក​មនុស្សលោក​ខេ​វិ​ន និង​ម៉ុ​ក អា​នី​ត បាត់​ខ្លួន​៣​ថ្ងៃ​ហើយ បើ​បងប្អូន​ណា​ដឹង​ជួយ​ប្រាប់ ខ្ញុំ​ជូន​កាដូ​២០០​ដុល្លារ ដើម្បី​ឱ្យ​មេធាវី​កោះហៅ​ឡើង​តុលាការ​»៕