ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ប្រិមប្រិយ​ថា ផ្តាច់​ពាក្យ​ល្អ​ជាង​លែងលះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង​ប្រិមប្រិយ​ទើបតែ​ភ្ជាប់ពាក្យ​បាន​ប្រមាណ​២​ខែ​ស្រាប់តែ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង​ប្រិមប្រិយ​ទើបតែ​ភ្ជាប់ពាក្យ​បាន​ប្រមាណ​២​ខែ​ស្រាប់តែ​ទម្លាយ​រឿង​បែកបាក់​គ្នា​វិញ ។ ការ​បែកបាក់​នេះ​ជាមួយ​គូ​ដណ្តឹង​ជា​អាណិកជន ។
ប្រិមប្រិយ​ប្រកាស​កាលពី​ថ្ងៃ​ទី​២២ សីហា ២០១៧​ថា មិន​អាច​បក​ក្រោយ​បាន​ទេ បើ​ទោះជា​នាង និង​គូ​ដណ្តឹង​ស្រឡាញ់​គ្នា​មិន​ក្រោម​៧​ឆ្នាំ មុន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ក៏​ដោយ។ ការ​បែកបាក់​របស់​ប្រិមប្រិយ​ជាមួយ​លោក​សៅ រ៉ា​នី​ត ជា​អ្នកចម្រៀង​សម័យ​នៅ​អា​មេ​រិ​ក​បង្ក​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​ទើបតែ​ភ្ជាប់ពាក្យ​កាលពី​ប្រមាណ​២​ខែ​មុន ។ ការ​បែកបាក់​នេះ​លឿន​ពេក ។

តារា​កំប្លែង​ប្រិមប្រិយ​បញ្ជាក់​ហេតុផល​ថា «​មក​ពី​មិន​ចុះសម្រុង​គ្នា ។  ទោះជា​ស្រឡាញ់​គ្នា​៧​ឆ្នាំ តែ​នាង​ខ្ញុំ​សុខចិត្ត​បែក​ដើម្បី​កុំឱ្យ​ការ​ហើយ​ចែកផ្លូវ​គ្នា​អាក្រក់​មើល​ជាង​ផ្តាច់​ពាក្យ​ទៀត »​។

ក្តី​ស្នេហ៍​នេះ​បាន​សាង​ឡើង​ពេល​នាង​ប្រិមប្រិយ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ជាមួយ​នាយ​ក្រិន​។ គ្រានោះ​លោក​សៅ រ៉ា​នី​ត តែងតែ​យកចិត្តទុកដាក់​លើ​នាង​ប្រិមប្រិយ​ដោយ​ជូន​នាង​ទៅ​ណា​មក​ណា និង​ជួយ​សម្រួល​ចំពោះ​ការ​ស្នាក់​នៅ​ស្រុក​គេ​របស់​នាង ។

ថ្មី​ៗ​កន្លង​មក ប្រិមប្រិយ​បាន​លុប​ចោល​អស់​រូបថត​ស្និទ្ធស្នាល​ផ្អែមល្ហែម​ជាមួយ​អតីត​គូ​ដណ្តឹង​ពីលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ។

នាង​ប្រិមប្រិយ​ធ្លាប់​រៀប​ការ តែ​បាន​លែងលះ​គ្នា ។ ក្រោយមក​លេចឮ​ព័ត៌មាន​ស្នេហ៍​របស់​នាង​ជាមួយ​ថៅកែ​ភោជនីយដ្ឋាន​មួយ​នៅ​ភ្នំពេញ មុន​ពេល​នាង​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​អាណិកជន ។

បច្ចុប្បន្ន​ក្តី​ស្នេហ៍​របស់​នាង​ប្រិមប្រិយ​បែកបាក់​ទាំងអស់ ៕