ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំណោយ​​កាកបាទក្រហម ជូនគ្រួសារ​ជន​រង​គ្រោះ​ស្លា.ប់​ដោយ​ជិះ​ម៉ូតូ​ដឹកឈើ​ដួល

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ លោក ឡុ​ង វិបុល នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ លោក ឡុ​ង វិបុល នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​ទាំង​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព សាខា​ខេត្ត និង​អាជ្ញាធរ​ស្រុក បាន​នាំ​យក​ថវិកា​ចំនួន​៤៣០ ០០០​រៀល រួម​ទាំង​អង្ករ​៧០​គីឡូក្រាម ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព ឈ្មោះ ភាយ គា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ដែល​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ដឹកឈើ​ដួល នៅ​ចំណុច​អូរ​ផ្លា​យ ឃុំ​ស្រែ​អំ​ពូ​ម កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧​។

លោក ឡុ​ង វិបុល នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំ​យក​អំណោយ​មនុស្សធម៌ ក៏​ដូច​ជា​ថវិកា​ចំនួន​៤៣០ ០០០​រៀល រួម​ទាំង​អង្ករ​ចំនួន​៧០​គីឡូក្រាម បាន​មក​ពី​ការ​ចូលរួម​ចំណែក​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​ទាំង​សម្ពន្ធ​យុវជន ស្រលាញ់​សន្តិភាព​សាខា​ខេត្ត និង​អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា ក្នុង​ការ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​សព​ផង​ដែរ​។ លោក​បាន​បន្ថែម​ថា ថ្វី​ត្បិត​តែ​ថវិកា ក៏​ដូច​ជា​សម្ភារ​ទាំងនេះ មាន​ចំនួន​តិចតួច​មែន តែ​នេះ​ក៏​ជា​ទឹកចិត្ត​របស់​សប្បុរសធម៌ ក្នុង​ការ​ចូលរួម​ចំណែក និង​អាច​ជួយ​ដោះស្រាយ​ដល់​គ្រួសារ​រង​គ្រោះ​ក្នុង​គ្រា​មាន​អាសន្ន​បាន​មួយ​កម្រិត​ផង​ដែរ​។

ម្យ៉ាងទៀត ឲ្យ​តែ​ទីណា​មានទុក្ខ​លំបាក ទីនោះ​តែងតែមាន​វត្តមាន​របស់​កាកបាទក្រហមកម្ពុជា​ជា​និច្ច ព្រោះ​កាកបាទក្រហម កម្ពុជា​មាននៅ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ នា​ឱកាស​នោះ​ដែរ លោក ឡុ​ង វិបុល នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក៏​ដូច​ជា​ក្រុម​គ្រួសារ​សព​ផង​ដែរ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បើកបរ ហើយ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា ចៀសវាង​គ្រោះថ្នាក់​ដោយ​ខ្លួនឯង និង​គ្រោះថ្នាក់​ដោយ​យថាហេតុ​ផ្សេង​ៗ​ផង​ដែរ​៕