ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​​បរិភោគ​គ្រាប់​ឈូក​ក៏​មាន​​ប្រយោជន៍ច្រើន​ដល់​សុខ​ភាព​​ដែរ

6 ឆ្នាំ មុន

ឈូក​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​តាម​រយៈ​ដើម មើម និង​គ្រាប់ ។ ពួក​វា​គឺជា​ប្រភព​នៃ​ប្រូ​តេ​អីុន​កាបូ​អីុ​ដ្រា​ត​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ទាប ហើយ​

ឈូក​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​តាម​រយៈ​ដើម មើម និង​គ្រាប់ ។ ពួក​វា​គឺជា​ប្រភព​នៃ​ប្រូ​តេ​អីុន​កាបូ​អីុ​ដ្រា​ត​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ទាប ហើយ​សម្បូរ​ទៅ​ដោយ​ម៉ា​ញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម ផូស្វ័រ ជាតិ​ដែក និង​ស័ង្កសី ។ ពួក​វា​ក៏​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម ជាតិ​ខ្លាញ់​ឆ្អែត និង​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល ។

អត្ថប្រយោជន៍​ចំពោះ​សុខភាព​ពី​ការ​បរិភោគ​គ្រាប់​ឈូក ៖

១-​ព្យាបាល​ជំងឺ​រាករូស
លក្ខណសម្បត្តិ​ជា​ឱសថ​នៃ​គ្រាប់​ឈូក​អាច​ព្យាបាល​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​ជា​ការ​មិន​រំលាយ និង​ជំងឺរាក ។ ការ​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ពី​សុខភាព​របស់​អណ្តើក​នឹង​មាន​ភាព​ប្រសើរ​ឡើង​ជាមួយនឹង​ការ​បរិភោគ​គ្រាប់​ឈូក​ជា​ប្រចាំ ។

២-​ការពារ​ការ​រលាក​ជាលិកា​អញ្ចាញធ្មេញ
គ្រាប់​ឈូក​មាន​សារជាតិ Flavonoids​ដែល​មានឈ្មោះ​ថា kaempferol​។ វា​ជំរុញ​ឱ្យ​មាន​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​ដែល​អាច​ព្យាបាល​ជំងឺ​រលាក​អញ្ចាញធ្មេញ ។ ពួក​វា​ក៏​បញ្ច្រាស​ដំណើរការ​ភាព​ចាស់​នៃ​អញ្ចាញធ្មេញ​ដោយ​ជួសជុល​ការ​ខូចខាត​នៅ​នឹង​អញ្ចាញធ្មេញ ។ ដូច្នេះ​វា​អាច​ជួយ​រក្សា​បាន​នូវ​សុខភាព​មាត់​ធ្មេញ​ឱ្យ​បាន​ល្អ ។

៣-​ព្យាបាល​ជំងឺ​គេង​មិន​លក់
ថ្នាំបុរាណ​ចិន​បាន​ប្រើ​គ្រាប់​ឈូក​ដើម្បី​ព្យាបាល​ជំងឺ​គេង​មិន​លក់ ។ ខណៈ​ពេល​ដែល​ភាព​តានតឹង​អាច​ជា​មូលហេតុ​ចម្បង​នៃ​ជំងឺ​គេង​មិន​លក់ ហេតុផល​ផ្សេង​ទៀត​អាច​ដោយសារ​ការ​មាន​វ័យចាស់ ឬ​ស្ថានភាព​សុខភាព​មិនល្អ ។ លក្ខណសម្បត្តិ​ធ្វើ​ឱ្យ​រាង​កាយ​មាន​ភាព​ស្ងប់ស្ងាត់ និង​ជា​ថ្នាំ​ធ្វើ​ឱ្យ​ងងុយគេង​ដែល​មាន​វត្ត​មាននៅ​ក្នុង​គ្រាប់​ឈូក​មាន​ឥទ្ធិពល​ចំពោះ​ខួរក្បាល ដោយហេតុ​នេះ​វា​ជំរុញ​ឱ្យ​អ្នក​គេង​លក់​ស្រួល ។

៤-​ពង្រឹង​សុខភាព​តម្រងនោម
គ្រាប់​ឈូក​មាន​លក្ខណសម្បត្តិ​ជួយ​ឃាត់ឈាម​ដែល​មាន​អត្ថប្រយោជន៍ ជា​ពិសេស​ដល់​តម្រងនោម ។ វា​ជួយ​ស្តារ​ថាមពល​សំខាន់​ក្នុង​រាង​កាយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចំណង់​អាហារ​របស់​មនុស្ស ។ វា​ជួយ​ឱ្យ​អ្នកជំងឺ​មាន​ចំណង់​អាហារ​ឡើង​វិញ​ដែល​បណ្តាល​មក​ពី​ជំងឺ ឬ​ដោយសារ​ហេតុផល​ណាមួយ​ផ្សេង​ទៀត ៕