ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រះ​មិន​ត្រឹម​តែ​អាច​ធ្វើ​ម្ហូប​បាន​ទេ ថែមទាំង​ជា​ឱសថ​ដ៏​ល្អ​​សម្រាប់​សុខ​ភាព​ទៀត

6 ឆ្នាំ មុន

ម្រះ​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​មានគុណ​ប្រយោជន៍​ជា​ឱសថ​ព្យាបាល​រោគ ៖

ម្រះ​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​មានគុណ​ប្រយោជន៍​ជា​ឱសថ​ព្យាបាល​រោគ ៖

១-​បង្កើន​សារធាតុ​ប្រឆាំង​មេរោគ​ក្នុង​រាង​កាយ
លោក​អ្នក​អាច​យក​ម្រះ​ចំអិនម្ហូប​អាហារ​បាន​ច្រើន​យ៉ាង ហើយ​គុណប្រយោជន៍​របស់​វា​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ផ្សេង​ៗ​កើតឡើង​នៅ​លើ​រាង​កាយ ។

២-​សម្រក​ទម្ងន់
ម្រះ​ជា​បន្លែ​មាន​កាឡូរី​ទាប សាច់​ច្រើន សម​ស្រប​សម្រាប់​យុវវ័យ​ដែល​កំពុង​សម្រក​ទម្ងន់​ហើយ​ក៏​ជា​ជម្រើស​មួយ​ផ្តល់​លទ្ធផល​ល្អ​ដល់​សុខភាព​របស់​យើង ។

៣-​ជួយ​បង្កើន​សម្រស់​ស្បែក
ម្រះ​មិន​ត្រឹមតែ​ជួយ​តែ​លើ​ជំងឺ​ដែល​កើតឡើង​នៅ​លើ​ដងខ្លួន​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ជួយ​លើក​សម្រស់​ពណ៌​សម្បុរ​របស់​ស្បែក​ឱ្យ​មាន​ភាព​ស្រស់ថ្លា​មាន​ភាព​ស្រ​ឡូ​ន​ល្អ ។ ក្រៅពី​នេះ​ជួយ​ការពារ​ជំងឺ​សើ​ស្បែក​ផង​ដែរ ។

៤-​ប្រឆាំង​នឹង​មហារីក​លំពែង
ម្រះ​អាច​រារាំង​ការ​ផលិត​គ្លុយកូស និង​ការ​រីក​លូតលាស់​របស់​កោសិកា​មហារីក​លំពែង ។ ក្រៅពី​នេះ​វា​មាន​ឥទ្ធិពល​ប្រឆាំង​កោសិកា​មហារីក​ថ្លើម ពោះវៀនធំ សុដន់ ក្រពេញ​ពងស្វាស និង​ជួយ​លើ​ការ​លាង​ឈាម​បាន​ទៀត​ផង ។

៥-​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម
មនុស្ស​យើង​រមែង​យល់​ថា ម្រះ​មាន​រសជាតិ​ល្វីង ធាតុ​ពិត​រារាំង​លើ​ការ​ផលិត​គ្លុយកូស​(​ស្ករ​) ។

ដូច្នេះ​វា​ជា​ជម្រើស​ដ៏​សំខាន់​សម្រាប់​មនុស្ស​យើង​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម ក្នុង​ដំណាក់កាល​ដំបូង ហើយ​ការ​ទទួល​ម្រះ​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ល្អ ។

៦-​ជា​ឱសថ​បុរាណ 
ម្រះ​ជា​ឱសថ​បុរាណ​ដ៏​ល្អ​មួយ ទោះបីជា​រសជាតិ​របស់​វា​មិនសូវ​ផ្តល់​ឱជា​រស​ល្អ​ដល់​យើង​ក៏​ដោយ ប៉ុន្តែ​វា​អាច​ជួយ​បំបាត់​អាការ​ក្តៅ​ក្នុង ស្រេកទឹក ព្យាបាល​ដំបៅ​ក្នុង​ក្រពះ កាត់​បន្ថយ​អាការ​ហើម​លើ​រាង​កាយ បន្ថយ​អាការ​គ្រុនផ្តាសាយ និង​ជួយ​បន្ថយ​ការ​ឈឺជង្គង់​របស់​ចាស់ជរា ៕