ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​តវ៉ា​ជាថ្មី​ទៀត​ហើយ…

6 ឆ្នាំ មុន

ការ​តវ៉ា​បាន​ផ្ទុះ​ឡើងជា​ថ្មី​ម្តងទៀត បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី

រាជធានី​ភ្នំពេញ ៖ ប្រជា​ពលរ​ដ្ឋប្រមា​ណ​ជិត​៥០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​ដោយ​ប្រមូល​កង់​រថយន្ត និង​កាន់​ដប​សាំង​គំរាម​ដុត​ប្រឆាំង នឹង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន OCIC និង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ដែល​បាន​ប្រើ​កម្លាំង​ចុះ​ទៅ​រុះរើ​វា​យក​ម្រេច​របង ដើម្បី​ស្ថាបនា ផ្លូវ​នៅ​លើ​ដី​របស់​ពួក​គាត់​កាន់កាប់ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ន៏​ទីក្រុង​រណប​ជ្រោយចង្វារ និង​ពុំ​ទាន់​ដោះស្រាយ​នោះ ។

ការ​តវ៉ា​បាន​ផ្ទុះ​ឡើងជា​ថ្មី​ម្តងទៀត បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​២១ សីហា នេះ ស្ថិត​នៅ​លើ​ដី​អភិវឌ្ឍន៍ ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ នៅ​ព្រឹក​នោះ​ដែរ ក៏​មានការ​ប៉ះទង្គិច​គ្នា ហើយ​អាជ្ញាធរ​ដែល​ដឹកនាំ ដោយ​លោក​ហ៊ុន សា​រុន អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ បាន​បញ្ជារ​ឱ្យ​កម្លាំង​សណ្តាប់ធ្នាប់​ចាប់​សែង​ចៅ​ម្ចាស់​ដី ដែល​រារាំង​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ តែ​ក្រោយមក​ក៏​បាន​ដោះ​លែង​វិញ ។ ទន្ទឹម​នោះ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​បាន​ចាត់​ទុក​ថា ជា​ការ​បំផ្លិចបំផ្លាញ​របង និង​រំលោភ​យក​ដី​របស់​ពួក​គាត់ ដោយ​ពុំ​បាន​ដោះស្រាយ​ឱ្យ​បាន​សមរម្យ​ឡើយ​។

តាម​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ឱ្យ​ដឹង​ថា របង​ដែល​អាជ្ញាធរ​ចុះ​វាយ​បើកផ្លូវ​នោះ មាន​ម្ចាស់​ឈ្មោះ លី សុវណ្ណ​រតនា ដែល​បាន​សង​រំលោភ​លើ​ដី​ក្នុង​តំបន់​អភិវឌ្ឍន៍ ជ្រោយចង្វារ  ។​កន្លង មក​អាជ្ញាធរ​ក៍បាន​ជួន​ដំណឹង​ជា​បន្តបន្ទាប់​ដើម្បី​អោយ​ម្ចាស់​រុះរើ​ដោយ​ខ្លួន ឯង តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែនាំ​អាជ្ញាធរ​ក៏​បាន​ប្រើ​កម្លាំង និង​គ្រឿងចក្រ​ចុះ​មក​រុះរើ​តែ​ម្តង ។