ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ម៉ូតូ រង​របួសធ្ងន់​អ្នក​ដើរ​តាម​ផ្លូវ

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​២​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​ម្នាក់​រង​របួសធ្ងន់ (​បាក់​ភ្លៅ​, បែក​មាត់​) ឬ​ឯ​ម្នាក់​ទៀត​រង​របួសស្រាល

ខេត្ត​ប៉ៃលិន ៖ បុរស​២​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​ម្នាក់​រង​របួសធ្ងន់ (​បាក់​ភ្លៅ​, បែក​មាត់​) ឬ​ឯ​ម្នាក់​ទៀត​រង​របួសស្រាល ខណ​:​បើកបរ​ម៉ូតូ​នៅ​លើ​ដងផ្លូវ ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ទៅ​ប៉ះ​នឹង​បុរស​ម្នាក់ កំពុង​ដើរ​នៅ​លើ​ដងផ្លូវ រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ចំណែក​អ្នកបើកបរ​រថយន្ត​គេច​បាត់​ស្រមោល ។

ហេតុការណ៍​នេះ បាន​កើតឡើង នៅ​វេលា​ម៉ោង​០៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​ទី​១.​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ប្រហែល​៦០​ឆ្នាំ រង​របួសធ្ងន់​បាក់​ភ្លៅ​ស្ដាំ និង​របួស​បែក​មាត់ ជា​អ្នក​ដើរ​នៅ​លើ​ក្បែរ​ចិញ្ចើម​ផ្លូវ ។ ឬ​ឯ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ផ​ន គឹ​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកចំការ រស់នៅ​ភូមិប​ហ៊ុយ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន របួស​បែក​មាត់​ស្រាល ដោយ​បើក​ម៉ូតូ​ម៉ាក​ឌ្រី​ម សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន ១A-៨៧០៦ រង​ការ​ខូចខាត​យ៉ាងដំណំ ។

ប្រភព​បន្ត​ទៀត​ថា ៖ មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង បើកបរ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​១​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ ហើយ​ម៉ូតូ​នោះ​ក៏​ខ្ទាត​ទៅ​បុក​បុរស​ចំណាស់​ម្នាក់ ដែល​កំពុង​តែ​ដើរ​នៅ​លើ​ដងផ្លូវ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។ ចំណែក​ម្ចាស់​រថយន្ត​ក្រោយ​បង្កហេតុ​រួច ក៏​បាន​បន្ថែម​ល្បឿន​ដាក់​មេ​ប្រូច​គេចខ្លួន​ទៅ​បាត់​ស្រមោល ។

ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​ចរាចរណ៍​ជើង​គោក បាន​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទាំង​២​នាក់ ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​ម៉ូតូ ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ម្ចាស់​មក​ទទួលយក​ទៅ​ជួសជុល​វិញ ៕