ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​តាម​ព្រំដែន​វៀតណាម ប្រមូល​ផល​ស្រូវ​បានតិចតួច

6 ឆ្នាំ មុន

ខេត្តកំពត ៖ កសិករ​នៅ​តាម​ព្រំដែន​ប្រទេស​វៀតណាម ប្រមូល​ផល​ស្រូវ​បាន​តិចតួច ខណៈ​ច្រករបៀង​ត្រូវ​បិត ។

ខេត្តកំពត ៖ កសិករ​នៅ​តាម​ព្រំដែន​ប្រទេស​វៀតណាម ប្រមូល​ផល​ស្រូវ​បាន​តិចតួច ខណៈ​ច្រករបៀង​ត្រូវ​បិត ។ កសិក​នៅ​ឃុំ​ព្រៃ​ទន្លេ ជាប់​ភូមិសាស្ត្រ​ប្រទេស​វៀតណាម ស្ថិត​ក្នុងស្រុក​បន្ទាយមាស ខេត្តកំពត បាន​ប្រមូលស្រូវ​ជា​បណ្ដើរ​ៗ​ហើយ តែ​ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ មានការ​បាត់បង់​ផល​ច្រើន ។

បងស្រី សំ សា​រ៉​ន ឣា​យុ​៥៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទន្លេ ឃុំ​ព្រៃ​ទន្លេ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ កសិក​នៅ​ភូមិ​ព្រៃ​ទន្លេ បាន​ធ្វើ​ស្រូវ​ឣី​ឣា៑ ម្នាក់​ៗ​បាន​ខាត់បង់​ស្ទើរតែ​គ្រប់​គ្នា ដោយសា​តែ​សត្វ​កណ្ដុរ​បាន​បំផ្លាញ ។

បងស្រី សំ សា​រ៉​ង និយាយ​ថា ៖ បើ​គិត​តាំងពី​ថ្លៃ​ជីរ ថ្លៃ​ពលកម្ម​ផង ពិតជា​ខាត់បង់​ផល​ច្រើន ដល់​ពេល​បាន​ផល​ហើយ បែ​ជា​មាន​ឈ្មួញ​វៀតណាម​ឲ្យ​តម្លៃ​ថោក បាន​ក្នុង​មួយ​គីឡូ​ស្រូវ​៧៥០​រៀល ឬ​៨០០​រៀល តាម​ប្រភេទ​ស្រូវ ហើយ​ច្រករបៀង​នាំ​ស្រូវ​ចុះ​ទៅ​វៀតណាម​តាម​ព្រែក​ឣ​ន្សា​ត៍ ត្រូវ​បាន​ឣា​ជ្ញា​ធរ​វៀតណាម​បិត​ច្រក​ទៀត ។

លោក ស្វាយ ហៀ​ម ប្រធាន​ឃុំ​ព្រៃ​ទន្លេ បាន​ទទូច​ម្ដង​ហើយ​ម្ដងទៀត ឲ្យ​ឣា​ជ្ញា​ធរ​វៀតណាម​បើក​ច្រករបៀង​ព្រែក​ឣ​ន្សា​នេះ ជា​ធម្មតា​វិញ ព្រោះ​កសិក​ធ្វើ​ស្រូវ​បាន​ហើយ ឣ​ត់​មាន​ទីផ្សារ មាន​តែ​លក់​ឲ្យ​វៀតណាម តែ​ខាង​វៀតណាម​បិត​ច្រក​ទៀត ៕