ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ចាប់​ពស់ និង​កណ្ដុរ​លក់ រក​ចំណូល​បាន​មួយ​បែប

6 ឆ្នាំ មុន

ខេត្តកំពត ៖ អ្នកស្រុក​មាន​មុខរបរ​រកស៊ី​ចាប់​ពស់ និង​កណ្ដុរ​លក់ អ្នកស្រុក​ពីរ​ឃុំ គឺ​ឃុំ​ត្នោត​ចុង​ស្រង់ និង​ឃ៉ុំ​ព្រៃ​ទន្លេ ក្នុងស្រុក​បន្ទាយមាស ខេត្តកំពត ។

ខេត្តកំពត ៖ អ្នកស្រុក​មាន​មុខរបរ​រកស៊ី​ចាប់​ពស់ និង​កណ្ដុរ​លក់ អ្នកស្រុក​ពីរ​ឃុំ គឺ​ឃុំ​ត្នោត​ចុង​ស្រង់ និង​ឃ៉ុំ​ព្រៃ​ទន្លេ ក្នុងស្រុក​បន្ទាយមាស ខេត្តកំពត ។ អ្នកស្រុក​ទាំង​ពីរ​ឃុំ​នេះ មានមុខរ​បរចាប់​ពស់ និង​កណ្ដុរ​លក់​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ដែល​ជិះ​ម៉ូតូ​ប្រមូល​ទិញ​តាម​ផ្ទះ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ភូមិ​ម្នាក់​រស់នៅ​ភូមិ​ម៉ឺន​ដាំ ក្នុង​ឃុំ​ព្រៃ​ទន្លេ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ អ្នកស្រុក​រស់​ជិត​ព្រំដែន​មាន​មុខរបរ​រកស៊ី​ចាប់​ពស់ ចាប់​កណ្ដុរ និង​កង្កែប​លក់​ទៅ​ឲ្យ​ជនជាតិ​វៀតណាម​ជា​ប្រចាំ ។

អ្នកស្រុក​បាន​ប្រាប់​បន្ត​ថា ៖ ពស់វែក​មួយ​គីឡូ​២០​ម៉ឺន​រៀល ប៉ុន្តែ​កម្រ​ចាប់​បាន​ណាស់ ពស់​ប្រេង​មួយ​គីឡូ​៤​ម៉ឺន​រៀល ពស់សម្លាប់កង្កែប​មួយ​គីឡូ​១​ម៉ឺន​រៀល និង​កណ្ដុរ​១​គីឡូ​៣​ពាន់​៥​រយ​រៀល ។

លោក អ៊ូច ខេន ប្រធាន​ភូមិ​ម៉ឺន​ដាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ អ្នកមានរ​បរចាប់​ពស់​លក់​នេះ កើត​មាន​តាំងពី​យូរហើយ ប៉ុន្តែ​របរ​នេះ​ពិតជា​ប្រថុយ និង​ការ​គ្រោះថ្នាក់​ណាស់ ។ ទោះជា​បែប​ណា របរ​ចាប់​ពស់​នេះ អ្នកស្រុក​មិនសូវ​ហ៊ាន​ចេញ​មុខ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​រករឿង ៕