ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​​មេ​រិ​ក​រង់ចាំ​ដោយ​អន្ទះសារ​មើល​សូរ្យគ្រាស​លើក​ដំបូង

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ សហរដ្ឋ​អា​មេ​រិ​ក​រង់ចាំ ដោយ​អន្ទះសារ​មើល​សូរ្យគ្រាស​ទាំងស្រុង​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​

សហរដ្ឋ​អា​មេ​រិ​ក ៖ សហរដ្ឋ​អា​មេ​រិ​ក​រង់ចាំ ដោយ​អន្ទះសារ​មើល​សូរ្យគ្រាស​ទាំងស្រុង​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៩៩​ឆ្នាំ​មក​ហើយ ។

ហៅ «​មហា​សូរ្យគ្រាស​អា​មេ​រិ​ក​» សូរ្យគ្រាស​នេះ​នឹង​មើលឃើញ​នា​ថ្ងៃ​ទី​២១ សីហា ចាប់តាំងពី​ព្រឹក​ព្រលឹម​ម៉ោង​ក្នុងស្រុក​ទៅ ហើយ​មើលឃើញ​ក្នុង​ប្រទេស​ចាប់ពី​ភាគ​ខាងលិច​ដល់​ខាងកើត ។ អ្នកទេសចរ​ច្រើន​លាន​នាក់ ព្រមទាំង​បណ្តា​តារាវិទូ តាំងពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ​នាំ​គ្នា​សម្រុក​មក​កាន់​សហរដ្ឋ​អា​មេ​រិ​ក ព្រមទាំង​បណ្តា​ទីក្រុង​ដែល​អាច​មើលឃើញ​សូរ្យគ្រាស​ព្រះ​ចន្ទ​បាំង​ជាមួយ​ព្រះអាទិត្យ​ពេញ​រយៈពេល​រាប់​សិប​វិនាទី ។ គឺ​នៅ​រដ្ឋ​អូ​រី​ហ្គោ​ន​នា​ឆ្នេរសមុទ្រ​ខាងលិច​របស់​អា​មេ​រិ​ក ដែល​បាតុភូត​នេះ​មើលឃើញ​ដំបូង​គេ​មួយ​ផ្នែក​ចាប់ពី​ម៉ោង​៩​និង​៥​នាទី ម៉ោង​ក្នុងស្រុក​ទៅ រួច​សូរ្យគ្រាស​ពេញ​នឹង​មាន​៧៥​នាទី​ក្រោយមក ។ នៅ​ក្រុង MADRAS ភាគ​ងងឹត​ទាំងស្រុង​មាន​រយៈពេល​ដល់​២​នាទី និង​៤​វិនាទី ។ អ្នកទេសចរ​ប្រមាណ​ជា​១​លាន​នាក់​សម្រុក​ទៅ​កាន់​រដ្ឋ​នេះ ។ សរុប​រដ្ឋ​អា​េ​ម​រិ​ក​ចំនួន​១៤​អាច​មើលឃើញ​សូរ្យគ្រាស​ទាំងស្រុង​នោះ ៕