ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លើក​ដៃ​សំពះ​អង្វរ​សមត្ថ​កិច្ច ប៉ុន្តែ…

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សាច់​មាន់​ចម្រុះ​ខូចគុណភាព​ជិត​1​តោន​ត្រូវ​បាន​

ខេត្តបន្ទាយមានជ័យ ៖ សាច់​មាន់​ចម្រុះ​ខូចគុណភាព​ជិត​1​តោន​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ធ្វើការ​ស្ទាក់​ចាប់​បាន ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​21 ខែសីហា ឆ្នាំ​2017 ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​កម្មករ​អូស​រទេះ​ព្យាយាម​អូស​យក​ទៅ​បម្រុង​ឲ្យ​ឈ្មួញ ដើម្បី​ដឹក​បន្ត​ទៅ​តាម​បណ្តា​ខេត្ត​។

សាច់​មាន់​ចម្រុះ​ទាំងអស់​ខាងលើ​មាន​ចំនួន​880​គីឡូក្រាម ដឹក​តាម​រទេះដែក​ដោយ​ឈ្មោះ ទូច ផល្លា ភេទ​ប្រុស អាយុ​47​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត​។

បុរស​ខាងលើ​និយាយ​ថា សាច់​មាន់​ទាំងនេះ គាត់​ស៊ីឈ្នួល​ដឹក​ឲ្យ​ស្ត្រី​ម្នាក់​នៅ​ខេត្តបាត់ដំបង ហើយ​បុរស​ដដែល​នោះ​បាន​លើកដៃ​សំពះ​អង្វរ​សុំ​ក្តី​មេត្តា​ពី​មន្ត្រី​កាំកុងត្រូល ដើម្បី​យក​សាច់​ទាំងនេះ​ដឹក​បន្ត ប៉ុន្តែ​មន្ត្រី​មិន​អនុញ្ញាតិ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​។

លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប្រាប់​កោះសន្តិភាព​ថា ក្រោយ​ធ្វើ​កំណត់ហេតុ និង​ថ្លឹង​រួចរាល់ ខាង​លោក​សហការ​ជាមួយ​មន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​យក​សាច់​ខូចគុណភាព​ទាំងនេះ​ទៅ​ដុត​កម្ទេច​ចោល​នៅ​រសៀល​ដដែល​នេះ​ដែរ​៕