ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់ខ្លួន​ក្រុម​ចោរ​ដើរ​គាស់​ផ្ទះ​១​ក្រុម

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ចោរ​១​ក្រុម មាន​គ្នា​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន ខណ​:​ដើរ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​រាល់​យប់ លុះ​ម្ចាស់​គេ​ដឹង

ខេត្ត​ប៉ៃលិន ៖ ចោរ​១​ក្រុម មាន​គ្នា​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន ខណ​:​ដើរ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​រាល់​យប់ លុះ​ម្ចាស់​គេ​ដឹង ស្គាល់ ក៏​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ តែ​ក្រោយមក​មាន​ជនសង្ស័យ​ម្នាក់ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​នគរបាល​កំពុង​តាម​រក​មើល ដើម្បី​ចាប់​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ករណី​ក្រុម​ចោរ​លូច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច (​សំបុកចាប​) ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ ឈ្មោះ សៀម វិ​សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ត្រូវ​ចោរ​យក​អស់​ខ្សែ​.​ក​ប្លា​ទី​ន​មួយ​ខ្សែ តំលៃ​៣៥០​ដុល្លារ​, ចិ​ញ្ជៀ​ន​ប្លា​ទី​ន​៣​វង់​តំលៃ​២០០​ដុល្លារ​, កងដៃ​ប្លា​ទី​ន​មួយ​គួ​តំលៃ​៣៥០​ដុល្លារ​, ក្រវិល​ប្លា​ទី​ន​មួយ​វង់​តំលៃ​១៥០​ដុល្លារ​, ទូរស័ព្ទ​អា​ហ្វូ​ន ស៊ិ​ច​ផ្លើស មួយ​គ្រឿង​តំលៃ​៣៥០​ដុល្លារ សរុប​ទឹកប្រាក់​អស់​ចំនួន​១៤០០​ដុល្លារ ។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង កម្លាំង​អធិការ​ស្រុក​សាលា​ក្រៅ បាន​ធ្វើកា​ស៊ើបអង្កេត ហើយ​ក្តាប់​បាន​មុខសញ្ញា រហូត​ឈាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់​ខាងលើ ។

ចំណែក​ជនសង្ស័យ​ទាំង​បី​នាក់​ក្នុង​ចំណោម​បួន​នាក់ រួម​មាន ទី​១.​ឈ្មោះ ឆុង ឆើត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ (​ជា​អ្នក​ផ្សំ​គំនិត​លក់​របស់​) ទី​២.​ឈ្មោះ រឿ​ន ណុ​ច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ (​ជា​ជន​ដៃដល់​) និង​ទី​៣.​ឈ្មោះ លឿង សំណាង ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ (​ជា​ជន​ដៃដល់​) និង​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ខាង​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បាន​បញ្ជូន​ទៅ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕