ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាបុក​ជាមួយ​នាវាក្នុង​ដែន​សមុទ្រ​… បាត់​ខ្លួន​ និង​របួស​ច្រើន​នាក់

6 ឆ្នាំ មុន

នាវិក​អា​មេ​រិ​ក​១០​នាក់​បាត់​ខ្លួន ហើយ​៥​នាក់​ទៀត​រង​របួស ដោយសារ​ការ​បុក​គ្នា​កាលពី​ថ្ងៃ​ទី​២១ សីហា រវាង​នាវា​ពិឃាត​របស់​ពួក​គេ និង​នាវា​ដឹក​ប្រេង​មួយ​ក្នុង

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​សិង្ហ​បុរី ៖ នាវិក​អា​មេ​រិ​ក​១០​នាក់​បាត់​ខ្លួន ហើយ​៥​នាក់​ទៀត​រង​របួស ដោយសារ​ការ​បុក​គ្នា​កាលពី​ថ្ងៃ​ទី​២១ សីហា រវាង​នាវា​ពិឃាត​របស់​ពួក​គេ និង​នាវា​ដឹក​ប្រេង​មួយ​ក្នុង​ដែនទឹក​សិង្ហ​បុរី ។ នេះ​ជា​ឧប្បត្តិហេតុ​នៃ​ការ​បុក​គ្នា​លើក​ទី​២ ហើយ​របស់​នាវាចម្បាំង​អា​មេ​រិ​ក​រយៈពេល​តែ​២​ខែ ។

ក្នុង​សេចក្តី​ប្រកាស​មួយ កង​ម៉ា​រី​ន​អា​មេ​រិ​ក US NAVY បញ្ជាក់​ថា នាវា​ពិឃាត​បាញ់​មី​ស៊ី​ល USS JOHN MCCAIN បាន​បុក​ជាមួយ​នាវា​ដឹក​ប្រេង ALNIC MC នៅ​ជិត​ច្រក​សមុទ្រ​ម៉ា​ឡា​កា នា​ព្រឹក​ថ្ងៃ​ទី​២១ សីហា ។ របាយការណ៍​ដំបូង​ៗ​គូសបញ្ជាក់​ថា នាវា USS JOHN MCCAIN រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ ។ តាម​សេចក្តី​ប្រកាស​ថា បច្ចុ​ប្បន្ន​នាវិក​១០​នាក់​បាត់​ខ្លួន ហើយ​៥​នាក់​រង​របួស ។

អ្នក​របួស​៤​នាក់​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​មន្ទីរពេទ្យ​សិង្ហ​បុរី​មួយ​ជាមួយ​របួសស្រាល​ទេ រួច​អ្នក​របួស​ទី​៥ ពុំ​ចាំបាច់​ធ្វើការ​ត្រួតពិនិត្យ​របស់​ពេទ្យ​បន្ថែម​ឡើយ ។

ប្រតិបត្តិការ​តាម​រុករក​កំពុង​ធ្វើ​ដោយ​រួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចំណែក​នាវាចម្បាំង​បើក​ឆ្ពោះទៅ​កំពង់​ផែ​សិង្ហ​បុរី ។ គ្រោះថ្នាក់​នេះ​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើបអង្កេត​មួយ ។

យោង​តាម​កង​ម៉ា​រី​ន​អា​មេ​រិ​កថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ត្រូវ​បាន​ធ្វើ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្រោយ​ការ​បុក​គ្នា​នេះ​ដែល​កើត​មាន​នា​វេលា​ម៉ោង​៥​និង​២៤​នាទី​ព្រឹក​ម៉ោង​ក្នុង​ស្រុក ខណៈ​នាវា​ពិឃាត​នេះ​កំពុង​បើក​ឆ្ពោះទៅ​កាន់​កំពុង​ផែ​សិង្ហ​បុរី ។

ប្រទេស​សិង្ហ​បុរី​បាន​បញ្ជូន​នាវា​សណ្តោង​៣​គ្រឿង និង​នាវា​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​៤​គ្រឿង រួច​ម៉ា​ឡេ​ស៊ី ដែល​រដ្ឋ JOHOR ស្ថិត​នៅ​ក្បែរ​កន្លែង​នាវា​បុក​គ្នា​បាន​បញ្ជូន​នាវា​៨​គ្រឿង ហើយ​និង​យន្តហោះ​១​គ្រឿង​ផង​ដែរ ។ ឧទ្ធម្ភាគចក្រ​អា​មេ​រិ​ក​១​គ្រឿង​ក៏​ចូលរួម​ក្នុង​ការ​រុករក ចំណែក​យន្តហោះ​អា​មេ​រិ​ក​២​គ្រឿង​រង់ចាំ​មក​កាន់​តំបន់​នេះ​នា​ពេល​បន្តិចទៀត ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ពី​ការ​បុក​គ្នា​នេះ​ថា ជា​ការ​គួរ​ឱ្យ​សោកស្តាយ ។

នាវា​ដែល​បុក​ជាមួយ​នាវា​ពិឃាត​អា​មេ​រិ​ក​នេះ​ជានា​វា​ដឹក​ប្រេង​ដោត​ទង់ជាតិ​លី​បេ​រី​យ៉ា ប្រើ​សម្រាប់​ដឹក​ប្រេង និង​ផលិតផល​គីមី ហើយ​មាន​ចំណុះ​ដល់​៣០.០០០​តោន ។

នេះ​ជា​ការ​បុក​គ្នា​លើក​ទី​២​របស់​នាវាចម្បាំង​អា​មេរិ​ក​ចន្លោះ​ពេល​គ្នា​តែ​២​ខែ ។ កាលពី​ថ្ងៃ​ទី​១៧ មិថុនា នាវិក​អា​េ​ម​រិ​ក​៧​នាក់​ស្លាប់ ដោយសារ​ការ​បុក​គ្នា​រវាង​នាវា​ពិឃាត USS FITZGERALD និង​នាវា​ដឹក​កុងតឺន័រ​មួយ​ដោត​ទង់ជាតិ​ហ្វ៊ី​លី​ពី​ន ក្នុង​ដែនទឹក​នៃ​ទីក្រុង​យូ​កូ​ហា​ម៉ា ជប៉ុន ៕