ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​សន្យា​វាយប្រហារ​អា​មេ​រិ​ក​ពុំ​ត្រា​ប្រណី

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​-​សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រឈម​មុខ​នឹង​សមយុទ្ធ​យោធា​រួម​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង ក្រុង​ព្យុ​ង​យ៉ាង​បាន​គំរាម​បា.ញ់​ពុំ​ត្រា​ប្រណី ដោយ​អះអាង​ថា

ប្រទេស​កូរ៉េ​ខាងជើង​-​សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រឈម​មុខ​នឹង​សមយុទ្ធ​យោធា​រួម​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង ក្រុង​ព្យុ​ង​យ៉ាង​បាន​គំរាម​បាញ់​ពុំ​ត្រា​ប្រណី ដោយ​អះអាង​ថា សកម្មភាព​ទាំងនេះ​នឹង​នាំ​ទៅ​រក​ដំណាក់កាល​ពុំ​អាច​ត្រួតត្រា​បាន​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​។

ទោះបី​ក្រុង​វ៉ា​ស៊ី​ន​តោន​អះអាង​ថា សមយុទ្ធ​យោធា​រួម ULCHI FREEDOM GUARDIAN គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​២១ ទៅ​៣១ សីហា មាន​លក្ខណៈ​ការពារ​ក្តី តែ​ក្រុង​ព្យុ​ង​យ៉ាង​ចាត់ ទុក​ថា នេះ​ជា​ការ​រៀបចំ​ទូទៅ​មុន​សង្គ្រាម ហើយ​គំរាម​តបត​វិញ តាម​រយៈ​ការ​បាញ់ប្រហារ​ពុំ​ត្រា​ប្រណី​ប្រឆាំង​ដែនដី​អា​មេ​រិ​ក ។

យោង​តាម​កាសែត​កូរ៉េ​ខាងជើង RODONG SINMUN ថា កងទ័ព​កូរ៉េ​ខាងជើង​អាច​វាយប្រហារ​សំដៅ​ទ្វីប​អា​មេ​រិ​ក កោះ​ហា​វ៉ៃ ឬ​កោះ​ហ្គា​ម​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក រួច​សហរដ្ឋ​អា​មេ​រិ​ក​នឹង​ពុំ​អាច​ចៀស​ផុត​ពី​ការ​វាយប្រហារ​ពុំ​ប្រណី​នោះ​ឡើយ ។

កាសែត​នេះ​បន្ត​ថា សហរដ្ឋ​អា​េ​ម​រិ​ក​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ដែល​ថា យើង​នឹង​ពុំ​បដិសេធ​ឡើយ​លទ្ធភាព​នៃ​ការ​ប្រើ​បណ្តា​មធ្យោបាយ​ចុង​ក្រោយ​ទាំងឡាយ ។ បណ្តា​សកម្មភាព​ដែល​គ្មាន​ការ​ប្រុង​ប្រយ័ត្ន និង​សាហាវ​របស់​សហរដ្ឋ​អា​មេ​រិ​ក​នឹង​អាច​ជំរុញ​ទៅ​រក​ទី​បញ្ចប់​របស់​ខ្លួន ៕