ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ការ​ក្នុង​អគារ​បែប​នេះ អ្នក​ណា​មិន​ភ័យ មានតែពាក់​មួក​ហើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ការិយាល័យ​មួយ​កន្លែង​នៅ​ក្នុង​អគារ

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ការិយាល័យ​មួយ​កន្លែង​នៅ​ក្នុង​អគារ​រដ្ឋ​ក្នុង​រដ្ឋ Bihar ប្រទេស​ឥណ្ឌា ត្រូវ​បង្ខំចិត្ត​ពាក់មួក​សុវត្ថិភាព​ពេល​អង្គុយ​ធ្វើការ ដោយសារ​តែ​ដំបូល​មិនសូវ​ស្រួល​។

មនុស្ស​គ្រប់​មានការ​ភ្ញាក់ផ្អើល​នឹង​ស្ថានភាព​បុគ្គលិក​ធ្វើការ​នៅ​ទីនោះ ដោយសារ​តែ​មើលទៅ​ហាក់បីដូចជា​មិន​សមសោះ​។ នេះ​មិនមែន​ទើបតែ​កើតឡើង​នោះ​ទេ ព្រោះ​កាលពី​២​ឆ្នាំ​មុន ក៏​មាន​មន្ត្រី​ចុះ​មក​ត្រួតពិនិត្យ​ដែរ តែ​គ្មាន​ចេញ​សកម្មភាព​ជួសជុល​អ្វី​បន្តិច​សោះ​។ អគារ​នោះ​នៅ​តែ​ដដែល ដំបូល​នៅ​តែ​បន្ត​ធ្លាក់​ចុះ​មក​បន្តិច​ម្តង​ៗ​ដដែល​។
ដំបូង​ឡើយ ដំបូល​ត្រឹមតែ​លេច​ទឹក​ប៉ុណ្ណោះ​។ ស្រាប់តែ​ក្រោយមក វា​ក៏​ចាប់ផ្តើម​ធ្លាក់​មក​ទាំង​ដុំ​ៗ ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ត្រូវ​បង្ខំចិត្ត​ពាក់មួក​សុវត្ថិភាព​។

គួរ​បញ្ជាក់​ថា នា​ពេល​កន្លង​មក ធ្លាប់​មាន​បុគ្គលិក​ច្រើន​នាក់​រង​របួស​ដោយសារ​តែ​ដំបូល​អគារ​នេះ​រួច​មក​ហើយ​។ ខាង​រដ្ឋាភិបាល​បាន​សន្យា​ថា នឹង​ប្តូរ​ទីតាំង​ឲ្យ​ពួក​គេ​ធ្វើការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕