ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅចាំកុមារាម្នាក់នេះទេ?

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កុមា​រា ផា សុ​ផាត អាយុ​៦​ឆ្នាំ ដែល​បៅដោះ​មេគោ ជំនួស​ទឹកដោះ​ម្ដាយ តាំងពី​អាយុ​១​ខួប​៣​ខែ ខណៈ​ដែល​ម្តាយ​បាន​ចេញ​ទៅ​ធ្វើការ​ស៊ីឈ្នួល​គេ​នៅ​ឯ​ប្រទេស​ថៃ

ខេត្តសៀមរាប ៖ កុមា​រា ផា សុ​ផាត អាយុ​៦​ឆ្នាំ ដែល​បៅដោះ​មេគោ ជំនួស​ទឹកដោះ​ម្ដាយ តាំងពី​អាយុ​១​ខួប​៣​ខែ ខណៈ​ដែល​ម្តាយ​បាន​ចេញ​ទៅ​ធ្វើការ​ស៊ីឈ្នួល​គេ​នៅ​ឯ​ប្រទេស​ថៃ ទុក​ឱ្យ​នៅ​ជាមួយ​ជីដូន​ជីតា ដែល​មាន​ទីតាំង​ផ្ទះ​ស្ថិត​នៅ​ក្នុងភូមិ​នគរ​ភាស ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប ដែល​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ភាគ​ខាងលិច​ពី​ទីរួមខេត្ត​សៀមរាប ។

ចំណែក​ជីដូន និង​ជីតា របស់​ក្មេង​ប្រុស​តូច​ម្នាក់ ដែល​ធ្លាប់​បៅដោះ​មេគោ ដើម្បី​បំបាត់​ការ​ស្រេកឃ្លាន ដោយសារ​ម្តាយ​ទៅ​ចោល តាំងពី​អាយុ​ជាង​១​ខួប កំពុង​ព្រួយបារម្ភ​អំពី​បញ្ហា​ដែល​កុមារ​នោះ មិន​ឆ្លាត​វៃ​ដូច​កុមារ​ផ្សេង​ទៀត ។

ការ​ព្រួយបារម្ភ​កើត​មាន​ឡើង​នៅ​ស្រប​ពេល​ដែល​កុមារ​តូច​ម្នាក់​នោះ គ្រប់​អាយុ​ទៅ​សាលារៀន ប៉ុន្តែ​គាត់​ហាក់​មិនសូវ​ឆ្លាត និង​មិន​ចង​ចាំមេរៀន​ទាំងឡាយ ហើយ​មាន​ចំណាត់ថ្នាក់​ខ្សោយ​ផង នៅ​ក្នុង​ចំណោម​កុមារ​តូច​ៗ ដែល​រៀន​ថ្នាក់​ជាមួយ​គ្នា ។

ឬ​ឯ​កុមា​រា ផា សុ​ផាត គឺជា​ឈ្មោះ​ក្មេង​ប្រុស​តូច​ម្នាក់ ដែល​ធ្លាប់​ដើរទៅ​បៅដោះ​មេគោ​របស់​ជីដូន ជីតា ដោយ​ខ្លួនឯង ជា​រៀងរាល់ថ្ងៃ​កាលពី​ជាង ៤​ឆ្នាំ​មុន ប៉ុន្តែ​ពេល​នេះ​គាត់​មាន​អាយុ​៦​ឆ្នាំ ធំ​លូតលាស់​ហើយ ។ បើ​ទោះបីជា​ពេល​នេះ កុមារ សុ​ផាត បាន​ឈប់​បៅដោះ​មេគោ​ជា​យូរ​មក​ហើយ​ក៏​ដោយ ក៏​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន នៅ​តែ​ចង​ចាំ​រឿង​របស់​ក្មេង​ប្រុស​ម្នាក់​នេះ​ដែរ ។

បច្ចុប្បន្ន កុមារ សុ​ផាត នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​មើលថែ​របស់​ជីដូន និង​ជីតា នៅ​ក្នុងភូមិ​នគរ​ភាស ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ នៃ​ខេត្តសៀមរាប ដោយសារ​តែ​ឪពុក​ម្ដាយ​របស់​គាត់​មាន​ជីវភាព​ក្រីក្រ ហើយ​បាន​ចំណាក់ស្រុក​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ ។ កុមារ ផា សុ​ផាត ពេល​នេះ​បាន​ចូល​សាលារៀន ព្រមទាំង​ចេះ​និយាយ​យ៉ាង​ច្បាស់ ប៉ុន្តែ​ខ្មាស​អៀន​ច្រើន មិនសូវ​រាក់ទាក់​ជាមួយ​មនុស្ស​ដែល​ប្លែក​មុខ​ទេ ៕