ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍​រីក​រាលដាល​ដល់​ប្រទេស​នានា

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បាតុកម្ម​ជា​ច្រើន​កើត​មាននៅ​សហរដ្ឋ​អា​មេ​រិ​ក ព្រមទាំង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត កាលពី​

សហរដ្ឋអាមេរិក ៖ បាតុកម្ម​ជា​ច្រើន​កើត​មាននៅ​សហរដ្ឋ​អា​មេ​រិ​ក ព្រមទាំង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ប្រឆាំង​លទ្ធិ​ប្រកាន់ពូជសាសន៍ និង​ប្រឆាំង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ។ លោក​ត្រាំ កំពុង​តែ​ធ្លាក់​ក្នុង​ភាព​ឯកោ​ខ្លាំង​បំផុត បន្ទាប់​ពី​សេចក្តីថ្លែងការណ៍​ដ៏​ចម្រូងចម្រាស់​របស់​លោក​ក្រោយ​អំពើ​ហិង្សា​នៅ​ទីក្រុង CHARLOTTESVILLE ។

បាតុករ​ច្រើន​ពាន់​នាក់​ប្រឆាំង​ពួក​ប្រកាន់ពូជសាសន៍​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​នៅ​តាម​ទីក្រុង​ធំ​ៗ​របស់​អា​េ​ម​រិ​ក ព្រមទាំង​នៅ​កា​ណា​ដា និង​អង់គ្លេស​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ។ មួ​យស​ប្តា​ហ៍​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​នៅ​ទីក្រុង CHARLOTTESVILLE និង​សង្គ្រាមប៉ាកា​ដោយសារ​ពាក្យពេចន៍​របស់​លោក​ដូ​ណា​ល់ ត្រាំ ពី​អំពើ​ហិង្សា​នេះ ពល​រដ្ឋ​អា​មេ​រិ​កបាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​វិ​ថី​ទាំងឡាយ ដើម្បី​បរិហារ​លទ្ធិ​ស្តាំ​និយម​ជ្រុល និង​លទ្ធិ​ប្រកាន់ពូជសាសន៍ ។ គឺ​នៅ​ក្រុង​បូ​ស្តុ​ន ដែល​មាន​បាតុករ​ចូលរួម​ច្រើន​បំផុត ដល់​ប្រមាណ​ជា​៤០.០០០​នាក់ ។ ភាព​តានតឹង​កើនឡើង​ខ្លាំង​រវាង​កងកម្លាំង​ប៉ូលិស និង​បាតុករ​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍​មួយ​ចំនួន ។ បាតុករ​២៧​នាក់ ត្រូវ​ចាប់​ខ្លួន​តែ​ពុំ​មាន​អ្នក​របួសធ្ងន់​ឡើយ ៕