ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​21 សីហា ទៅ

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងត្បូង ៖ សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១ សីហា ទៅ នូវ​

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងត្បូង ៖ សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១ សីហា ទៅ នូវ​សមយុទ្ធ​យោធា​រួម​ដែល​គ្រោង​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី​៣១ សីហា ពេល​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​កូរ៉េ​ខាងជើង ។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បញ្ជាក់​ថា ទាហាន​អា​មេ​រិ​ក​១៧.៥០០​នាក់ នឹង​ចូលរួម​ក្នុង​សមយុទ្ធ​នេះ បន្ថែម​លើ​កងទ័ព​មក​ពី​ប្រទេស​អូស្ត្រាលី កា​ណា​ដា កូ​ឡុំ​ប៊ី ដា​ណឺ​ម៉ាក់ នូ​វែ​ល​ហ្សេ​ឡង់ ហូ​ឡង់ និង​អង់គ្លេស ។

មានឈ្មោះ​ថា ULCHI FREEDOM GUARDIAN (UFG) សមយុទ្ធ​ការពារ​នេះ​ត្រូវ​កែ​លម្អ​កម្រិត​រៀបចំ​ដើម្បី​ការពារ​តំបន់ និង​ថែរក្សា​ស្ថេ​រ​ភាព​នៅ​ឧបទ្វីប​កូរ៉េ ។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​ក្នុង​សេចក្តី​ប្រកាស​មួយ ។

សមយុទ្ធ​នេះ​ក៏​បញ្ចូល​នូវ​លទ្ធភាព​នៃ​សង្គ្រាម​មួយ​ជាមួយ​កូរ៉េ​ខាងជើង​ផង​ដែរ ។ ក្រុង​ព្យុ​ង​យ៉ាង​ចាត់​ទុក​បណ្តា​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​រវាង​កងទ័ព​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ថា​ជា​ការ​បង្កហេតុ និង​ជា​ការ​ឈ្លានពាន​មួយ សម្រាប់​សហរដ្ឋ​អា​មេ​រិ​ក ដែល​តែង​លាក់​ការ​សម្ងាត់​ពី​ភាព​លម្អិត​នៃ​សមយុទ្ធ​ទាំងនេះ​ដោយ​បកស្រាយ​ថា នោះ​គ្រាន់តែ​ជា​ប្រតិបត្តិការ​មាន​លក្ខណៈ​ការពារ​មួយ​ប៉ុណ្ណោះ ។

លោកស្រី MICHELLE THOMAS អ្នកនាំពាក្យ​របស់​កងទ័ព​អា​មេ​រិ​ក​និយាយ​ថា នេះ​ជា​ការ​រៀបចំ​ខ្លួន​សម្រាប់​យថាភាព​នៃ​ការ​កើត​មាន​ព្រឹត្តិការណ៍​ធំ​មួយ ហើយ​យើង​ការ​ពារ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េ​ខាងត្បូង​) ។

យោង​តាម​ទីបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​ថា នឹង​ពុំ​មាន​សមយុទ្ធ​នៅ​លើ​ទីលាន​ឡើយ ។

ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នានា​ដែល​កូរ៉េ​ខាងជើង​សម្រេច​បាន​ក្នុង​ការ​អភិវឌ្ឍន៍​សមត្ថភាព​នុយក្លេអ៊ែរ និង​កម្មវិធី​បាលី​ស្ទិ​ក​របស់​ខ្លួន ព្រមទាំង​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​២​គ្រាប់​កាលពី​ខែ​មុន​នាំ​ឱ្យ​មាន​សង្គ្រាមពាក្យសម្តី​យ៉ាង​ខ្លាំងក្លា​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ព្យុ​ង​យ៉ាង ។ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​៧ សីហា ថា កូរ៉េ​ខាងជើង​នឹង​រង​ការ​ជះ​ភ្លើង និង​កំហឹង​ក្នុង​ករណី​មានការ​គំរាមកំហែង​ថ្មី​ៗ​ប្រឆាំង​សហរដ្ឋ​អា​មេ​រិ​ក ។ ចំណែក​ក្រុង​ព្យុ​ង​យ៉ាង​វិញ​បាន​តបត​ដោយ​លាតត្រដាង​ពី​គម្រោង​បាញ់​មី​ស៊ី​ល​ទៅ​កាន់​ក្បែរ​កោះ​ហ្គា​ម​ជា​ដែនដី​អា​មេ​រិ​ក​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។ ភាព​តានតឹង​ខាង​វោហា​សាស្ត្រ បន្ទាប់​ពី​នេះ​បាន​ចុះ​ថយ​វិញ ក៏​ប៉ុន្តែ​វិបត្តិ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តែ​មាន ។

ប្រទេស​ចិន​សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េ​ខាងជើង ព្រមទាំង​រុ​ស្ស៊ី​ពុំ​សម្រេច​បាន​លទ្ធផល​ឡើយ ក្នុង​ការ​ស្នើ​ដល់​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ឱ្យ​លុប​ចោល​សមយុទ្ធ​យោធា​រួម ។ កាលពី​ឆ្នាំទៅ​មិ​ញ​ទាហាន​អា​មេ​រិ​ក​ដល់​ទៅ​២៥.០០០​នាក់ បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​ជាមួយ​កូរ៉េ​ខាងត្បូង ។

លោក JIM MATTHIS ពេល​ទៅ​កាន់​ប្រទេស​ហ្ស៊​ក​ដា​នី បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២០ សីហា ថា ការ​កាត់​បន្ថយ​ចំនួន​ទាហាន​អា​មេ​រិ​ក មក​ចូលរួម​សមយុទ្ធ​នា​ឆ្នាំ​នេះ​ពុំ​ទាក់​ទិន​នឹង​ភាព​តានតឹង​ជាមួយ​កូរ៉េ​ខាងជើង​ឡើយ ក៏​ប៉ុន្តែ​បង្ហាញ​ពី​ទិស​ដៅ​នៃ​ប្រតិបត្តិការ ULCHI FREEDOM GUARDIAN ប៉ុណ្ណោះ ។ តួលេខ​នេះ ពុំ​ទាក់ទិន​ដល់​បណ្តា​ទិស​ដៅ​នៃ​សមយុទ្ធ​ឡើយ ។ សមយុទ្ធ​នា​ឆ្នាំ​នេះ​សំដៅ​ពិសេស ធ្វើការ​លើ​ប្រតិបត្តិការ​ក្នុង​កម្រិត​បណ្តា​ប៉ុស្តិ៍​ទីបញ្ជាការ​ប៉ុណ្ណោះ ៕