ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​លោក ​ហុង សុខ​ហួរ​ មិន​ត្រូវ​បាន​ព្រឹទ្ធសភា​បោះ​ឆ្នោត​គាំទ្រ​ទេ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សមាជិក​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែសីហា ឆ្នាំ​២០១៧ មិន​បាន​បោះ​ឆ្នោត​គាំទ្រ​លោកស្រី ​គុណ លំអង ប្រពន្ធ​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​ជា​

រាជធានី​ភ្នំពេញ ​៖ សមាជិក​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែសីហា ឆ្នាំ​២០១៧ មិន​បាន​បោះ​ឆ្នោត​គាំទ្រ​លោកស្រី ​គុណ លំអង ប្រពន្ធ​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​ជា​សមាជិក​គណៈកម្មការ​ទី ១០ ព្រឹទ្ធសភា នៅ​ក្នុង​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​នោះ​ទេ​។​

​ការ​មិន​បោះ​ឆ្នោត​គាំទ្រ​របស់​សមាជិក​ព្រឹទ្ធសភា ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក នៃ ប៉េ​ណា ប្រធាន​​ស្តីទី​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​មាន​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន​៥១​រូប​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១ សីហា​ បាន​ឲ្យ​ដឹង​ថា ​ព្រឹទ្ធសភា​បាន​ប្រកាស​ទទួលស្គាល់​លោកស្រី  គុណ  លំអង ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៣ មណ្ឌល​ភូមិភាគ​ទី​៤ (​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន​) តាម​សេចក្តីសម្រេច​លេខ​៖ ០៤៣/០៦១៧/​ពស​/​សរ​.​នវ ចុះ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧​។ ដើម្បី​ចូល​កាន់​តំណែង​សមាជិក​ព្រឹទ្ធសភា​ថ្មី​រូប​នេះ បាន​ចូល​ធ្វើ​សច្ចាប្រណិធាន រួចរាល់​នៅ​ថ្ងៃ​ទី​០៩ ខែ​សី ហា  ឆ្នាំ ២០១៧ នៅ​ក្នុង​ព្រះ​ទី​នាំ​ង ទេវាវិនិច្ឆ័យ ព្រះ​បរមរាជវាំង​។

​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មាន ៖ ចំនួន​សន្លឹក​ឆ្នោត​ដែល​បាន​ចែក​៥១​សន្លឹក ហើយ​សន្លឹក​ឆ្នោត​ដែល​បាន​បោះ​៥១​សន្លឹក ចំនួន​សន្លឹក​ឆ្នោត​មិន​បានការ០២​សន្លឹក​។ ចំនួន​សំឡេង​ដែល​ទទួល​បាន​ ៖ យល់ព្រម​គឺ១៨​សំឡេង​, មិន​យល់ព្រម២៣​សំឡេង​, អនុបវាទ ០៨​សំឡេង​។​

​ប្រ​ព​ភ​ដដែល​បាន​បញ្ជាក់​ថា​៖ «​លោកស្រី គុណ លំអង ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន១៨​សំឡេង គឺ​តិច​ជាងមតិ​ភាគច្រើនដាច់ខាត នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។ ហេតុនេះ លោកស្រី គុណ លំអង ពុំ​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​ឡើយ​»៕