ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះហ៊ាន…! ពាក្យថា អស់​លុយ​តិច ​ធានា​សុវត្ថិ​ភាព និង​​ការ​ងារ​​ល្អ​​…

6 ឆ្នាំ មុន

ជនសង្ស័យ​៣​នាក់​ត្រូវ​កម្លាំង​​អាវុធហត្ថ​ឃាត់ខ្លួន ដោយ​ជាប់​ពាក់ព័ន្ធ​ករណី

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់​ត្រូវ​កម្លាំង​​អាវុធហត្ថ​ឃាត់ខ្លួន ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​គំរាម​ប្លន់​ទៅ​លើ​កម្មករ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​ប្រទេស​​ថៃ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២១ សីហា នេះ ពួកគេនឹងត្រូវ​​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ប្រភព​ពី​អាវុធហត្ថ​ខេត្ត​ឱ្យ​ដឹងទៀត​ថា ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ​យឹ​ម សា​វុ​ធ អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ២-​ឈ្មោះ​ជុំ រ​ដ្ឋា អាយុ​២៦​ឆ្នាំ នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង និង​៣-​ឈ្មោះ​ស៊ិ​ន ចិន អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​អូរ​ក្រូច ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ក្នុង​នោះ កម្លាំង​ដកហូត​មាន​ដូច​ជា​ដែកឆាប​ចុង​ស្រួច​១​ដើម និង​លុយ​ចំនួន​២៥,០០០​រៀល ។ ដោយឡែក​ ជន​រង​គ្រោះ១-​ឈ្មោះ​វាសនា រ​ដ្ឋា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល និង​២-​ឈ្មោះ​អែ​ល សង ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​អង់​ឃុំ​ព្រះ​ខែ ស្រុក​ប​សែត ខេត្តកំពង់ស្ពឺ ទាំង​២​នាក់ ជា​កម្មករ​ធ្វើការ​នៅ​ប្រទេស​ថៃ ។

​គួរបញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​នាក់​​​នេះ ត្រូវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់កាលពី​វេលា​ម៉ោង​០៥ ២៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ សីហា ស្ថិត​នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ​។ ​បន្ទាប់​ពី​មន្ត្រី​ជំនាញ​ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ ដែល​ចោទប្រកាន់​ក្រុម​នេះ​ថា បាន​ល្បូ​ង​នាំ​កម្មករ​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ។ លុះ​នាំ​ដល់​កន្លែង​ស្ងាត់ ក៏​ប្រើ​ដែក​ស្រួច​ភ្ជង់​គំរាម​ប្លន់​យក​លុយ​ពី​ក្រុម​កម្មករ​តែ​ម្ដង ។

បើ​តាម​បណ្ដឹង​ជន​រង​គ្រោះ​​​​ប្ដឹង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង​​ថា ពួក​ខ្លួន ​ត្រូវ​ជន​មិន​ស្គាល់​សាវតា​ពី​៤​ ទៅ​៥​នាក់​ល្បួង​នាំ​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ ​ដោយពួកគេ​​អះអាង​ថា «អស់​លុយ​តិច​ហើយ​ធានា​សុវត្​ថិភាព និង​ជា​កន្លែង​ការ​ងារ​ល្អ​ផង» ។ ជន​រង​គ្រោះ​បន្ត​ថា ពេល​នាំ​ពួក​ខ្លួន​ទៅ​ដល់​កន្លែង​ស្ងាត់ ស្រាប់តែ​ក្រុម​នេះ​ ដក​ដែកឆាប​ចុង​ស្រូ​ច​ភ្ជង់​គំរាម​ប្លន់​យក​លុយ​ពី​ពួក​ខ្លួន ដោយ​បាន​គំរាម​យក​លុយ​ពី​ខ្លួន​អស់​ម្នាក់​ ៣០០​បាត និង​៦០០​បាត រួច​គេចខ្លួន​បាត់​​ ។

នៅ​ចំពោះ​មុខ​​ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រ​ព្រិ​ត្ត​បែប​នេះ​មែន និង​ក្រោយ​ពី​ប្លន់​បាន​លុយ ពួក​ខ្លួន​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់​អស់ហើយ ។