ជជែករកចំណុចខ្វះខាតរបស់ផលិតករខ្មែរ
កាលពីព្រឹកថ្ងៃទី១៨ សីហា ដោយមានគោលបំណងសំខាន់ជជែកវែកញែកពីក្ដីកង្វល់ចំណុចខ្វះខាត
កាលពីព្រឹកថ្ងៃទី១៨ សីហា ដោយមានគោលបំណងសំខាន់ជជែកវែកញែកពីក្ដីកង្វល់ចំណុចខ្វះខាត
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនទទួលចែកចាយភាពយន្តខ្មែរ ទៅកាន់ទីផ្សារភាពយន្តក្រៅប្រទេសមានឈ្មោះថា «ពូព្រហ្ម» បានបើកកិច្ចពិភាក្សាគ្នាមួយ កាលពីព្រឹកថ្ងៃទី១៨ សីហា ដោយមានគោលបំណងសំខាន់ជជែកវែកញែកពីក្ដីកង្វល់ចំណុចខ្វះខាត និងការបំពេញឲ្យបានគ្រប់ជ្រុងជ្រោយរបស់ផលិតករខ្មែរ មុននឹងភាពយន្តរបស់ខ្លួនត្រូវបានទទួលស្គាល់ជាលក្ខណៈស្ដង់ដារ ហើយនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ។
កិច្ចពិភាក្សាគ្នានេះ ក៏មានការអញ្ជើញចូលរួមពីភាគីអ្នកជំនាញភាពយន្តមកពីបរទេស ដើម្បីធ្វើបទបង្ហាញ ចែករំលែកបទពិសោធ គ្នាទៅវិញទៅមក ស្វែងរកគន្លិះសំខាន់ៗ ដើម្បីអភិវឌ្ឍវិស័យភាពយន្តខ្មែរ ឲ្យកាន់តែប្រសើរឡើង។
លោក ស៊ុ ស៊ីថែន អ្នកចាត់ការទូទៅ របស់ ក្រុមហ៊ុន «ពូព្រហ្ម» បានថ្លែងឲ្យដឹងថា កម្មវិធីនៅថ្ងៃនេះ យើងឲ្យឈ្មោះថា ជាសិក្ខាសាលាស្ដីពីការធ្វីទីផ្សារ និងចែកចាយភាពយន្តខ្នាតអន្តរជាតិ ដោយកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកបទពិសោធ រវាងអ្នកមានជំនាញភាពយន្ត នៅក្រៅប្រទេស ជាមួយនឹងផលិតករក្នុងស្រុក និងចង់ដកស្រង់នូវបទពិសោធល្អៗ ពីអ្នកជំនាញបរទេស ដើម្បីយកមកអនុវត្តន៍ជាមួយនឹងផលិតកក្នុងស្រុក។
ក្នុងនោះ ក៏ចង់ឲ្យមានការផ្សាភ្ជាប់ទំនាក់ទំនង រវាងផលិតករបរទេស និងផលិតករក្នុងស្រុក ដើម្បីស្វែងរកដំណោះស្រាយ ទៅលើបញ្ហាប្រឈមក្នុងការផលិតភាពយន្តខ្មែរ ។
ចែករំលែកព័តមាននេះ