ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​សន វិ​ជ្ជ​ប​ត្រ​ ​បានធ្វើឱ្យគេជឿជាក់​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ក្នុង​ផលិតកម្ម​អឹ​ម ​លោក​សន វិ​ជ្ជ​បុត្រ ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​អា​មេ​រិ​ក ​បារាំង​ អូស្ត្រាលី​ និង​មួយ​ចំនួន​ទៀត​ មានការ​ជឿ​ទុកចិត្ត​ក្នុង​សកម្មភាព​មនុស្សធម៌​ រហូត​ផ្តល់​នូវ​ថវិកា​មួយ​ចំនួន​មក​ដល់​ដៃ​លោក ​គ្រា​ដែល​តារា​រូប​នេះ ​នៅ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ក្នុង​ផលិតកម្ម​អឹ​ម ​លោក​សន វិ​ជ្ជ​បុត្រ ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​អា​មេ​រិ​ក ​បារាំង​ អូស្ត្រាលី​ និង​មួយ​ចំនួន​ទៀត​ មានការ​ជឿ​ទុកចិត្ត​ក្នុង​សកម្មភាព​មនុស្សធម៌​ រហូត​ផ្តល់​នូវ​ថវិកា​មួយ​ចំនួន​មក​ដល់​ដៃ​លោក ​គ្រា​ដែល​តារា​រូប​នេះ ​នៅ​តែ​បង្កើត​ការ​គិតគូ​រ​ដល់​អ្នក​ទីទ័ល​​​ក្រីក្រ​តាមបណ្តា​​ស្រុកភូមិនោះ​ ​។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២០ សីហា ​​កន្លង​ទៅ ​លោក​សន វិ​ជ្ជ​បុត្រ ​បាន​ដឹកនាំ​តារា​មួយ​ក្រុម ​យក​អំណោយ​ទៅ​ចែក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​គ្រួសារ​​នៅ​ស្រុក​បាភ្នំ​ ក្រោម​វត្តមាន​ព្រះ​ចៅអធិកា​វត្ត​ពុ​ទ្ឋ​បរិស័ទ​ជា​ច្រើន​រូប​ ។ ជាមួយ​គ្នា​នោះ​ដែរ ​គេ​ឃើញ​មាន​វត្ត​មាន​​តារាចម្រៀង​កញ្ញា​អេ​ណា តារា​សម្តែង​លោក​គន់ រៀម​រតនៈ​ហៅ​ចែ​រ៉ូ​ហ្សា​ ។ ការ​ចែក​អំណោយ​នេះ ​ធ្វើ​នៅ​វត្ត​ធម្ម​សំ​មិ​ត្តា​រាម ស្ថិត​​នៅ​ភូមិ​ព្រៃ​ផ្ទិ​ត ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ ។​ ប្រជាជន​ក្រីក្រ​ចំនួន​២៥​គ្រួសារ​ ជា​អ្នក​គ្មាន​ទីពឹង​ដែល​ខ្លះ​ត្រូវ​ឪពុក​រត់​ចោល​ម្តាយ​យ​រត់​ចោល​កូន​ជីដូន​ប្រឹង​រស់​ដើម្បី​ចិញ្ចឹម​ចៅ​ជាដើម​។     

លោក​សន វិ​ជ្ជ​បុត្រ​បាន​ថ្លែង​ថា​អំណោយ​ដែល​មាន​ក្នុង​ដៃ​នេះ​លោក​បាន​ពី​សប្បុរ​ជន​នានា​ក្នុង​និង​ក្រៅ​ស្រុក​មាន​លោក​គឹ​ម វុ​ទ្ឋី និង​លោក​ឡេ​ង ផល្លា​រស់នៅ​អា​មេ​រិ​ក​និង​ម្តាយធម៌​ជា​អាជីវករ​លក់​ខោអាវ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក​។​ប្រជាពលរដ្ឋ​ដែល​បាន​មក​ទទួល​នេះ​១​គ្រួ​សារបាន​មី​១​កេះ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១​យួរ​និង​ថវិការ​មួយ​ចំនួន​ ។​ចំពោះ​ក្មេង​ៗ​និង​លោកតា​លោកយាយ​ដែល​អញ្ជើញ​មក​វត្ត​ជាមួយ​ជាង​១០០​នាក់​ទទួល​បាន​ដូច​គ្នា​មាន​ខោអាវ ទឹក​សម្រង ភេសជ្ជៈ​និង​ថវិកា​ខ្លះ​ផង​ដែរ​ ។

នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ​ដែល​លោក​បាន​រំលេច​ការ​ចែក​អំណោយ​ទាំងនេះ​ហើយ​ធ្លាប់​ធ្វើ​ជា​ការ​បុក​អណ្តូង​និង​ផ្ទះ​ជូន​អ្នក​ក្រីក្រ​។​ធាតុ​ពិត​លោក​គ្មាន​ប្រាក់​ក្នុង​ដៃ​សម្រាប់​ចែក​ជូន​បែប​នេះ​ទេ​តែ​កើត​ចេញពី​ទឹកចិត្ត​ទើប​លោក​ចេះ​តែ​អំពាវនាវ​ក្នុង​និង​ក្រៅ​ប្រទេស​រហូត​ម្ចាស់​ទាន​គេ​អាណិត​បាន​ទុកចិត្ត​ផ្តល់​ថវិកា​ឲ្យ​លោក​បាន​ចែក​ដោយ​ផ្ទាល់​ហើយ​និង​បន្តសកម្មភាព​នេះ​ទៀត​នៅ​ពេល​មានការ​ជួយ​ថ្មី​ៗ​មិន​ឈប់​ឡើយ​ដើម្បី​សាង​អ្វី​ដែល​ល្អ​ក្នុង​សង្គម​ទុក​ថ្ងៃក្រោយ​។