ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទី​រ​ពេទ្យ​ព្រះសង្ឃ ទទួល​ស៊ីម៉ង​តិ៍៣០​តោន​ពី​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ​សីហា ​ក្រុម​​ជំនួយ​ការ​លោក​ហ៊ុន ម៉ា​ណែ​ត បាននាំ​យក​អំណោយដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ​សីហា ​ក្រុម​​ជំនួយ​ការ​លោក​ហ៊ុន ម៉ា​ណែ​ត បាននាំ​យក​អំណោយដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត ប្រគេន​ជូន ព្រះ​តេជគុណ បណ្ឌិត ហេង គង់  នូវ​ស៊ីម៉ង​តិ៍​៣០​តោន សម្រាប់​កសាង​មន្ទី​ពេទ្យ​ព្រះសង្ឃ ស្ថិត​នៅ​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ  រាជធានី​ភ្នំពេញ ។

ព្រះ​តេជគុណបណ្ឌិត ហេង គង់ បាន​មាន​ពុ​ទិ្ធ​ដីកាប្រគេន​ពរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​អគ្គមហាសេនា​បតីតេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ចូលរួម​ចំណែកដ៏​ថ្លៃថ្លា​បំផុត​ក្នុង ព្រះពុទ្ធ​សាសនា និង​ចូលរួម​ជា​ស៊ីម៉ង​ត៍សម្រាប់​ការ​កសាង​មន្ទី​ពេទ្យ​ព្រះសង្ឃ​ថ្មី ដែល​កំពុង​តែ​ជួប​បញ្ហា​ខ្វះខាត​នា​ពេល​នេះ​ ។

ព្រះ​តេជគុណ បណ្ឌិត ហេង គង់ បាន​បញ្ជាក់​ថា មន្ទី​រ​ពេទ្យ​ព្រះសង្ឃ​ថ្មី​នេះ បាន​ចាប់ផ្តើម​កសាង​នៅ​អំឡុង​ឆ្នាំ​២០០៤ ក្នុង​ផ្ទៃដី​សរុប​ចំនួន២ហ​ចិ​តា តែ​ដោយ​មន្ទី​ពេទ្យ​មានការ​ខ្វះ​ខាត ក៏​​អូស​បន្លាយ​ការ​សាងសង់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ។