ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​មនុស្សធម៌​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​​តេ​ជោ​​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ចុង​ស​ប្តា​ហ៍​នេះ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ​បាន​​ចុះ​ទៅ​ពិនិត្យ​ជំងឺ​ទូទៅ​ និង​ចុះ​អប់រំ​សុខភាព

រាជធានី​ភ្នំពេញ ​៖ នៅ​ចុង​ស​ប្តា​ហ៍​នេះ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ​បាន​​ចុះ​ទៅ​ពិនិត្យ​ជំងឺ​ទូទៅ​ និង​ចុះ​អប់រំ​សុខភាព​ តាម​សហ​គមន៍​​ក្រីក្រ ​ក្នុង​ខណ្ខ​ចំនួន​២​ផ្សេង​គ្នា ដែលស្ថិត​​ក្នុង​សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ និង​សង្កាត់​ឃ្មួ​ញ ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​ ។

តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ឈុ​ន សុខា ក្រុមការងារ​ចុះ​ពិនិត្យ​ និង​អប់រំ​សុខភាព​តាម​សហ​គម​ក្រីក្រ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​បានឱ្យ​ដឹង​ថា ​គោលបំណង​នៃ​សកម្ម​មនុស្សធម៌​នេះ​ គឺ​ដើម្បី​បង្ខិត​សេវា​សុខាភិបាល​ និង​សកម្ម​ភាព​មនុស្សធម៌​ឱ្យកៀក​ដល់​បង​ប្រជាពលរដ្ឋ​រស់នៅ​តាម​សហ​គម​ក្រីក្រ​ និង​ដើម្បី​ឆ្លើយ​តប​នឹង​សំណូមពរ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស​សុខមាលភាព​និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​តាម​សហ​គម​តាម​រយៈ​ការ​គិតគូរ​យកចិត្តទុកដាក់​ការ​រសនៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត​និង​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ព្យាបាល ​។

លោក​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​តាម​សហ​គម​ដែល​តែងតែ​ធ្វើ​រៀង​រាល់​ខែ​តាម​បណ្តា​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ ​ដែល​នេះ​គឺ​សកម្មភាព​មនុស្សធម៌​ផ្សេង​ទៀត​ ក្រៅពី​ការ​ចុះ​ពិនិត្យ​ជំងឺ​តាម​បណ្តា​ខេត្ត តាម​រោងចក្រ​និង​ការ​ចុះ​ព្យាបាល​ជំងឺ​តាម​អង្គការ​ និង​ម​ជ្ឍ​មណ្ឌលកុមារ​កំព្រា​របស់​សមាគម​ ។