ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព បូ​ព្រឹក្ស ប្តូរ​រថយន្ត​ថ្មីតម្លៃ​ជិត​10​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស កញ្ញា​ទេព បូ​ព្រឹក្ស មាន​ភាព​ហ៊ឺហារ​មួយ​កម្រិត​ថែម​ទៀត ដោយ​ទើបតែ​ប្តូរ​រថយន្ត​ថ្មី​មាន​តម្លៃ​ប្រមាណ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស កញ្ញា​ទេព បូ​ព្រឹក្ស មាន​ភាព​ហ៊ឺហារ​មួយ​កម្រិត​ថែម​ទៀត ដោយ​ទើបតែ​ប្តូរ​រថយន្ត​ថ្មី​មាន​តម្លៃ​ប្រមាណ​៧​ម៉ឺន​ដុល្លារ ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​កញ្ញា​ទេព បូ​ព្រឹក្ស បាន​បង្ហោះ​រូបថត​របស់​នាង​ជាមួយ​រថយន្ត​ថ្មី​ម៉ាក​Toyota Land Cruiser ស៊េរី​ឆ្នាំ​២០១០ ជាមួយនឹង​សំ​ណេ​រ​ដ៏​ខ្លី​ថា «​ញើស​ឈាម ខំ​ណាស់​ទម្រាំ​បាន​កូនពៅ​មក​នែបនិត្យ​» ។

តារាចម្រៀង​កញ្ញា​ទេព បូ​ព្រឹក្ស អះអាង​ថា នេះ​ជា​រថយន្ត​របស់​នាង​ដែល​ទើបនឹង​ទិញ​ថ្មី បន្ទាប់​ពី​រថយន្ត​ចាស់​របស់​នាង​ម៉ាក Toyota Tundra បាន​លក់​ចេញ ។

រថយន្ត​ថ្មី​នេះ​ម៉ាក Toyota Land Cruiser ស៊េរី​ឆ្នាំ​២០១០​ដែល​មាន​តម្លៃ​ប្រមាណ​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ពេល​ដែល​រថយន្ត​មួយ​នេះ​គឺជា​គោលបំណង​របស់​នាង​ដែល​ចង់បាន​យូរហើយ ។ ហេតុផល​ដែល​នាង​ទិញ​រថយន្ត​ប្រភេទ​នេះ​គឺ​ផ្តល់​ភាព​ងាយស្រួល ក្នុង​ពេល​ដែល នាង​ទៅ​ខេត្ត​ញឹកញាប់​ជាមួយ​ក្រុម​រាំ ។

បើ​តាម ទេព បូ​ព្រឹក្ស រថយន្ត​ថ្មី​របស់​នាង​នេះ​គឺជា​លុយ​ចេញ​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​ផ្ទាល់ ពោល​គឺ​នាង​បាន​ប្រើ​ពេល​សម្រាប់​សន្សំ​លុយ​ទិញ​វា​ទម្រាំ​តែ​គ្រប់ ។

ការ​បង្ហាញ​រថយន្ត​ដ៏​ទំនើប និង​មាន​តម្លៃ​ថ្លៃ​របស់​ទេព បូ​ព្រឹក្ស នេះ​មិន​មានរឿង​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ខណៈ​ពេល​ដែល​អាជីព​សិល្បៈ​របស់​នាង​កំពុង​តែ​កាក់កប​ខ្លាំង​ជាមួយ​នឹង​​ចំណូល​ដ៏​ច្រើន​ផង​នោះ ។

ការ​ប្តូរ​ជិះ​រថយន្ត​ដ៏​ទំនើប​នេះ​ក៏​មិនមែន​ជា​រឿង​អ្វី​ប្លែក​ដែរ​សម្រាប់​តារា​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ព្រោះ​មាន​តារា​មួយ​ចំនួន​ទៀត​ក៏​បាន​សម្ញែង​រថយន្ត​ដ៏​ទំនើប​ៗ និង​មាន​តម្លៃ​ថ្លៃ​ដូច​គ្នា​នេះ​ដែរ ៕