ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ… ​ធ្វើបាប​​នាងម្ល៉េះលោក បើមិនព្រម​រកផ្សេង​​ទៀត​ទៅ

6 ឆ្នាំ មុន

ស្ត្រី​រកស៊ី​ផ្លូវភេទ​សម្បូរ​សាច់​ម្នាក់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​រកស៊ី​ផ្លូវភេទ​សម្បូរ​សាច់​ម្នាក់ បាន​ត្រូវ​បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​នាំ​ទៅ​រួមរ័ក​នៅផ្ទះ​សំណាក់​ក្នុង​តម្លៃ​២​ម៉ឺន​រៀល ប៉ុន្តែ​ពេល​ដឹក​ដល់​ពាក់​កណ្តាលផ្លូវ​នាង​ប្រកែក​មិន​ព្រមទៅ​ជាមួយ ក៏​ដក​ដាវ​កាប់​នាង​ឲ្យ​រងរបួស​ដៃ​ទាំង​សងខាង ។ ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​២០ ខែសីហា នៅ​តាម​ផ្លូវ​លេខ​២៧៣ ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន​សន្តិសុខ​ហ្គា​រូ​ដា ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ស្ត្រី​រង​គ្រោះ​មាន​អាយុ​៣០​ឆ្នាំ ប្រកប​របរ​ផ្លូវភេទ​នៅ​ម្តុំ​វត្ត​ភ្នំ ស្នាក់​នៅ​បន្ទប់​ជួល​តាម​ផ្លូវ​រថភ្លើង បាន​របួស​ដៃ​ឆ្វេង​ដេរ​ជាង​១០​ថ្នេរ និង​ដៃស្តាំ​ត្រូវ​មួយ​ដាវ​ដែរ​តែ​អត់​មុត​គ្រាន់តែ​ប៉ោង​ជាំ​ខ្មៅ ។ ចំណែកឯ​បុរស​ដែល​បង្ក​ហិង្សា មាន​អាយុ​ជាង​៤០​ឆ្នាំ មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ទេ ។ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​បាន​អង្គុយ​ចាំ​ហៅ​ម៉ូយ​នៅ​ម្តុំ​វត្ត​ភ្នំ ហើយ​ខណៈនោះ​ស្រាប់តែ​បុរស​ខាងលើ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់ឯង​មក​រក​រូប​នាង ហើយ​សួរ​ថា​ទៅ​ដេក​ជាមួយ​រូបគេ​យក​ប៉ុន្មាន? នាង​ប្រាប់​ថា​៣​ម៉ឺន​រៀល តែ​ជន​នោះ​សុំ​ត្រឹម​២​ម៉ឺន​រៀល​ហើយ​នាង​ក៏​ព្រម រួច​ហើយ​ក៏​ឡើង​ជិះ​រ៉ឺម៉ក​ម៉ូតូ ។

ខណៈ​ទៅ​ដល់​ចំណុច​ខាងលើ នាង​បាន​ប្រាប់​ជន​នោះ​ថា ឈប់​ត្រង់​ហ្នឹងហើយ​រក​ដេក​នៅផ្ទះ​សំណាក់​ម្តុំ​ហ្នឹងហើយ​ជិត​ផ្ទះ តែ​បុរស​នេះ​មិន​ព្រម​ឈប់​ដោយ​និយាយ​ប្រាប់​នាង​ថា​ទ ៅ​ដេក​នៅផ្ទះ​សំណាក់​ម្តុំ​អង់​តែ​ន​វិញ ។ ពេល​នោះ​នាង​បាន​ទា​ញក​អាវ​បុរស​នេះ​ឱ្យ​ឈប់ ធ្វើ​ឱ្យ​រូបគេ​ខឹង​ច្រឡោត​យ៉ាង​ខ្លាំង​ក៏​ឈប់​រ៉ឺ​ម៉ក​ម៉ូតូ​អែប​ខាង ហើយ​ជេរ​ប្រមាថ​រូប​នាង​រួច​ស្ទុះ​ទៅ​ទាញ​ដាវ​ដែល​គេ​សៀត​ទុក​នៅ​នឹង​ដំបូល​រឺ​ុ​ម៉ក​មក​កាប់​ក្បាល​នាង​ចំនួន​ពីរ​ដាវ តែ​នាង​យកដៃ​រង​ទើប​បណ្តាល​ឱ្យ​ត្រូវ​ដៃ​ទាំង​២​បែប​នេះ ។

ពេល​បញ្ចេញ​កំហឹង​លើ​រូប​នាង​រួច​ហើយ​ជន​នេះ​ក៏​គេចខ្លួន​បាត់​ទៅ ។ ចំណែក​រូប​នាង​ត្រូវ​បាន​ពលរដ្ឋ​ដែល​ភ្ញាក់ផ្អើល ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​។ ការ​មិន​បណ្តោយ​ខ្លួន​ទៅ​តាម​ជន​នោះ​ក៏​ជា​ការ​ល្អ​ម្យ៉ាងដែរ ព្រោះថា​ជន​នោះ​អាច​មាន​គម្រោង​អាក្រក់​ក៏​ថា​បាន ដែល​ស្ត្រី​ប្រកប​របរ​ផ្លូវភេទ​មួយ​ចំនួន​ធ្លាប់​ជួប​ប្រទះ ដោយ​មាន​ក្រុមបុរស​ផ្សេង​ទៀត​ចាំ​ក្នុង​បន្ទប់​រួច​ជា​ស្រេច បន្ទាប់​ពី​នាំ​នាង​ៗ​ទៅ​ដល់​ក្នុង​បន្ទប់​គឺ​ប្រៀប​ដូច​ចូល​រូង​ខ្លា ៕ ​