ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដី​បុក​ម៉ូតូ​កិន​បាក់ជើង និង​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​បាន​រថយន្ត​បែន​ដឹក​ដី​បត់​បុក​កិន​ម៉ូតូ​បណ្តាល​ឲ្យ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​បាន​រថយន្ត​បែន​ដឹក​ដី​បត់​បុក​កិន​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​បាក់ជើង​ស្តាំ ហើយ​រថយន្ត​បើក​រត់គេច​ទៅ​បាត់ កាលពី​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មុខ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ សម ប្រាថ្នា ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ឡាញ់ វី​រៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ផលិត​ឱសថ PPM មាន​ទីលំនៅ​ភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល រង​របួស​បាក់ជើង​ស្តាំ ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ កណ្តាល ១P-៤១៧៦ ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ៖ មុន​កើតហេតុ ជន​រង​គ្រោះ​ជិះ​ពី​ជើង​ទៅ​ត្បូង​លុះ​បើក​មក​ដល់​ចំណុច​ខាងលើ មាន​ផ្លូវបែក​ជា​៣ ស្រាប់តែ​រថយន្ត​បែន​ធុន​ធំ បើក​ពី​ជើង​ត្បូង​ស្របគ្នា ហើយ​បត់​ស្តាំ ផ្លូវ​មួយទៀត ដោយ​បទ​លឿន​ពេក បាន​កិន​ម៉ូតូ​រង​គ្រោះ ចំ​កង់​ផ្នែក​ខាងក្រោយ ហើយ​កិន​ចំ​ម៉ូតូ​រង​គ្រោះ​ផ្នែក​ខាងស្តាំ ចំណែក​ជន​រង​គ្រោះ​ព្យាយាម​ខំ​គេច​មក​ឆ្វេង​តែ​មិន​ផុត ត្រូវ​បាន​រថយន្ត​បើក​កិន បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​ស្តាំ ម៉ូតូ​បាក់​ដាច់​បំពង់​ស៊ី​ម៉ាំង​ខ្ទេច​មួយ​ចំហៀង ហើយ​រថយន្ត​បង្ក​បន្ត​បើក​រត់គេច​ទៅ​បាត់ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ភ្លាម​ៗ​ផង​ដែរ ឬ​ឯ​ម៉ូតូ​រង​គ្រោះ​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ចោម​ចៅ ៕