ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​ គ្រោងនឹងបញ្ជូន​ទាហាន​៥០០​នាក់​ ទៅហ្វឹកហាត់នៅសហរដ្ឋអាមេរិក

1 ឆ្នាំ មុន

រដ្ឋាភិបាលកោះតៃវ៉ាន់ គ្រោងនឹងបញ្ជូនអង្គភាព​កម្រិត​កងវរសេនាតូច​ យ៉ាងតិច ៥០០នាក់ទៅហ្វឹកហាត់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ ដែលជាចំនួនច្រើនជាងឆ្នាំមុនៗ។ កាសែត South China Morning Post…

រដ្ឋាភិបាលកោះតៃវ៉ាន់ គ្រោងនឹងបញ្ជូនអង្គភាព​កម្រិត​កងវរសេនាតូច​ យ៉ាងតិច ៥០០នាក់ទៅហ្វឹកហាត់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ ដែលជាចំនួនច្រើនជាងឆ្នាំមុនៗ។

កាសែត South China Morning Post បានរាយការណ៍ពី ទីភ្នាក់ងារសារព័ត៌មានកណ្តាល របស់តៃវ៉ាន់ ថា ទាហានប្រហែល៥០០នឹងទៅដល់សហរដ្ឋអាមេរិក ក្នុងពាក់ឆមាសទី២នៃឆ្នាំ២០២៣។ វគ្គហ្វឹកហ្វឺនទាហាននៅសហរដ្ឋ អាមេរិកគឺជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរយោធារវាងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់។

រដ្ឋាភិបាលចិន ​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​ព័ត៌មាន​ដែល​ថា តៃវ៉ាន់​បាន​បញ្ជូន​ទាហាន​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើការ​ហ្វឹកហ្វឺន​នោះ​ទេ។ ក្រសួងការពារជាតិតៃវ៉ាន់ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នៃការបញ្ជូនទាហានទៅសហរដ្ឋអាមេរិកសម្រាប់ការហ្វឹកហាត់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ