ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ! សិស្សម្នាក់​សន្លប់​ពេលកំពុង​ប្រឡង​

6 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​​ឱ្យ​ដឹង​ថា ខណៈ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៃ​ឆ្នាំ​សិក្សា​២០១៦​-​២០១៧​​ នេះ ស្រាប់តែ​មាន​យុវ​សិស្ស​ម្នាក់​​បាន​ដួល​សន្លប់​ស្តូក​ស្តឹងពេល​កំពុង​ប្រឡង​​ ស្ថិត​​ក្នុង​មណ្ឌល​វិទ្យាល័យ​ទួល​ទំពូង ដែល​​ធ្វើ​ឱ្យ​មានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កើតឡើងនៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ សីហា នេះ ។

ប្រភព​ឱ្យ​ដឹង​ថា យុវ​សិស្ស​រង​គ្រោះ​ខាងលើ ត្រូវ​គេ​ស្គាល់ឈ្មោះ​សន ផានិត អាយុ​១៨​ឆ្នាំ ប្រឡង​នៅ​បន្ទប់​លេខ​៥ តុ​លេខ​១២៤ ដោយ​​ភ្លាម​ៗ ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​ដោយ​រថយន្ត​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រុ​ស្ស៊ីយ៉ាងបន្ទាន់​ ។

ទោះជា​បី​ជា​យ៉ាងណា នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ទេ ។