ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេទ​ទី​៣​ឃើញ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ស្រវឹងស្រា​ដេក​លើ​រ៉ឺ​ម៉ក​ឡើង​ទៅ​ស្ទាបអង្អែល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ស្រវឹងស្រា​ឈប់​រ៉ឺ​ម៉ក​ម៉ូតូ​ដេក​នៅ​ជិត​ផ្សារ​ទំនើប​សូ​រិ​យា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ស្រវឹងស្រា​ឈប់​រ៉ឺ​ម៉ក​ម៉ូតូ​ដេក​នៅ​ជិត​ផ្សារ​ទំនើប​សូ​រិ​យា ត្រូវ​ភេទ​ទី​៣​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ជិត ហើយ​ឡើង​ទៅ​ស្ទាបអង្អែល​គោលបំណង​ចង់​បន្លំ​លួច​យក​កាបូប​លុយ និង​ទូរស័ព្ទ​ដៃ ត្រូវ​ម្ចាស់​គេ​ចាប់ដៃ​ទាន់​វាយ​២​ទៅ​៣​ដៃ បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៦៣​កែង​ផ្លូវ​១៥៤ នៅ​ចំណុច​ជិត​នឹង​ផ្សារ​ទំនើប​សូ​រិ​យា ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ជា​៣០​ឆ្នាំ ស្រវឹងស្រា​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មក​ឈប់​នៅ​ចំណុច​កើតហេតុ​ខាងលើ គោលបំណង​ឈប់​រ៉ឺ​ម៉ក​ម៉ូតូ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ បាន​មួយសន្ទុះ ក្រោយមក ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១០ មក​ឈប់​នៅ​ក្បែរ​ហើយ​ឡើង​ទៅ​ស្ទាបអង្អែល​បុរស​រត់​រ៉ឺ​ម៉ក​ម៉ូតូ ដែល​គាត់​រៀង​ស្រវឹង​ផង​នោះ ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍ ហើយ​ចង់​បន្លំ​លួច​យក​កាបូប​លុយ និង​ទូរស័ព្ទ​ដៃ​ម៉ាក​Nokia ប៉ុន្តែ​ត្រូវ​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹងខ្លួន​ទាន់ ចាប់ដៃ​បាន ហើយ​សួរ​គាត់​ថា ម៉េច​បានជា​មក​ស្ទាប​គាត់​អ​ញ្ចឹ​ង ហើយ​ជនសង្ស័យ​តប​ថា ចង់​ធ្វើ​សរសៃរ​ឲ្យ​ត្រូវ​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ខឹង​វាយ​២​ទៅ​៣​ដៃ បណ្ដាល​ឲ្យ​បែក​មាត់ ។

បើ​តាម​សម្ដី​របស់​សាក្សី​នៅ​ម្តុំ​នោះ គាត់​ក៏​បាន​បន្ត​ទៀត​ថា ៖ ជនសង្ស័យ​នេះ ជា​មនុស្ស​ភេទ​ទី​៣ គាត់​ឡើង​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ស្ទាបអង្អែល ដើម្បី​ឲ្យ​មាន​អារម្មណ៍ ពីព្រោះ​ឃើញ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ស្រវឹងស្រា ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ មិន​ចង់​មានរឿង​ច្រើន ក៏​ឲ្យ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ដោយសារ​តែ​គាត់​ឃើញ​អត់​មាន​បាត់បង់​ព្រ​ទ្យ​សម្បត្តិ​អី​នោះ​ឡើយ ៕