ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខារ​មិន​ទៀង​ស្លា.ប់​ទាំង​វ័យក្មេង…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​សត្វ​គោមួយ​ក្បាល​ដើរ​ឆ្លងផ្លូវ បណ្ដាល​បោក​ក្បាល​នឹង​ថ្នល់​បាក់​.​ក​ស្លាប់​ភ្លាម​ៗ គួរ​ឲ្យ​អាណោចអាធ័ម ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​កើតឡើង កាល​នៅ​វេលា​ម៉ោង​០៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​មុខ​កន្លែង​លក់​អង្ករ​ខ្មែរ​ធម្មជាតិ តាម​បណ្ដោយ​ផ្លូវ​បេតុង នៅ​ចំណុច​ភូមិ​១ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ឈិ​ត ពេជ្រ​ពន្លឺ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​ជាងដែក ស្នាក់​នៅ​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

យោង​តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ បើកបរ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​សត្វ​គោមួយ​ក្បាល​កំពុង​ដើរ​ឆ្លងផ្លូវ ម៉ូតូ​ចាប់​ហ្វ្រាំង​មិន​ទាន់ បាន​បុក​គោ​ពេញទំហឹង បណ្ដាល​បោក​ក្បាល​បាក់​.​ក​ស្លាប់ ក្នុង​ថ្លុកឈាម ។

ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ដែរ ប៉ុន្តែ​យូរ​មក​ដល់​ពេក បណ្ដាល​ឲ្យ​ហូរ​ឈាម​តាម​ច្រមុះ​រហូត​ដាច់ខ្យល់​ស្លាប់​នៅ​កន្លែង​កើតហេតុ ឬ​ឯ​សត្វ​គោ​វិញ​ត្រូវ​គេ​ចាប់​ទុក​នៅផ្ទះ​មេ​ភូមិ​សែន​សុខ​១ រង់ចាំ​ម្ចាស់​គោ​មក​ដោះស្រាយ ។ ដោយឡែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​ធ្វើ​កំណត់ហេតុ​រួចរាល់ ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សែន​សុខ ធ្វើបុណ្យ​តាម​ប្រពៃណី ៕