ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ស្រវឹង​ខ្លាំង​ពេក​ជិះ​ម៉ូតូ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ចេញពី​ផឹកស៊ី​ស្រវឹងស្រា​ជោកជាំ ជិះ​ម៉ូតូ​ចាប់​ហ្វ្រាំង​មុខ​បោក​ដួល បណ្តាល​ឲ្យ​រង​របួសធ្ងន់​បែក​មុខ​បែក​មាត់

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ចេញពី​ផឹកស៊ី​ស្រវឹងស្រា​ជោកជាំ ជិះ​ម៉ូតូ​ចាប់​ហ្វ្រាំង​មុខ​បោក​ដួល បណ្តាល​ឲ្យ​រង​របួសធ្ងន់​បែក​មុខ​បែក​មាត់ ត្រូវ​សមត្ថកិច្ច​ជូន​ត្រលប់​ទៅ​ផ្ទះ​វិញ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​មុខ​ធនាគារជាតិ​កម្ពុជា ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​វ័យ​ជាង​៥០​ឆ្នាំ ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​ម៉ាក FTR ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ១CF-៩៤៤៧ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ គាត់​ចាប់​ហ្វ្រាំង​មុខ​ស្រាប់តែ​បោក​ដួល​រង​របួសធ្ងន់ បែក​មុខ​បែក​មាត់ សន្លប់​អស់​មួយភាំង ទើប​ដឹងខ្លួន ភ្លាម​ៗ​នោះ​ដែរ រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​មក​ដល់ ប៉ុន្តែ​គាត់​មិន​ព្រម​ឡើង​ទៅ​ព្យាបាល​នោះ​ទេ ចង់​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​ទៀត ប៉ុន្តែ​សមត្ថកិច្ច​គាត់​ឃើញ​សភាព​ជនជាតិ​បរទេស​គាត់​ស្រវឹង​ពេក ក៏​ដក​សោ​ម៉ូតូ​មិន​ឲ្យ​ជិះ​ទៅ​មុខ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ជូន​ជនជាតិ​បរទេស​ត្រលប់​ទៅ​ផ្ទះ ៕