ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្ន​កដំណើរចង់ទៅកាន់​ផ្លូវ​២៧១​… បើចៀស​បាន ​ចៀស​សិន​​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០៨ និង​៤០​នាទី​ព្រឹក​ថ្ងៃ​២១ សីហា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ស្ពាន​ក្បាលថ្នល់ ដល់​វត្ត​សន្សំ​កុសល់ កំពុង​កកស្ទះ​ចរាចរណ៍​យ៉ាង​ពេញបន្ទុក ដែល​មិន​អាច​ឱ្យ​អ្នកដំណើរ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០៨ និង​៤០​នាទី​ព្រឹក​ថ្ងៃ​២១ សីហា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ស្ពាន​ក្បាលថ្នល់ ដល់​វត្ត​សន្សំ​កុសល់ កំពុង​កកស្ទះ​ចរាចរណ៍​យ៉ាង​ពេញបន្ទុក ដែល​មិន​អាច​ឱ្យ​អ្នកដំណើរ​តាម​ផ្លូវ​វិល​កង​បាន ។

ទោះបីជា​យ៉ាងណា ការ​កកស្ទះ​នេះ គ្រប់​គ្នា​មិនដឹង​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ។ គេ​សង្កេត​ឃើញ​ទៀត​ថា ត្រង់​លើ​ផ្លូវកែង​២៧១ ចំណុច​​បំបែក​ទៅ​ផ្លូវ​៣៧១​វិញ គឺ​ណែន​តាន់តាប់​តែ​ម្តង ដែល​អ្នក​ធ្វើ​ដំណើរ​រង់ចាំ​១​ម៉ោង​ទៅ​ហើយ នៅ​តែ​មិន​អាច​ទៅ​មុខ​បាន។

បច្ចុប្បន្ន កម្លាំង​នគរបាល​ចរាចរណ៍ បាន​និង​កំពុង​ចុះ​អន្តរាគមន៍​សម្រួល​ហើយ ។ នេះក៏ជាជូនដំណឹងផងដែរ សម្រាប់បងប្អូន​​​ណា​​ដែលចង់ធ្វើ​ដំណើរ​ឆ្លងកាត់តំបន់នេះ សូម​ចៀសសិនព្រោះកំពុងកក​ស្ទះខ្លាំងណាស់ ។