ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​បងប្អូន​មក​លេង​ទឹក ដូច​នាំ​មក​លង់ទឹក​ស្លា.ប់​ជាមួយ​គ្នា

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់ និង​សោកសៅ​មួយ​បាន​ធ្វើ​ឱ្យ​ម្តាយ​ឪពុក​យំសោក​ស្ទើរ​សន្លប់​បាត់បង់​ស្មារតី នៅ​ពេល​ដែល​ពួក​គាត់​បាន​បាត់បង់​កូន​ម្តង​២​នាក់

ខេត្តព្រៃវែង ៖ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់ និង​សោកសៅ​មួយ​បាន​ធ្វើ​ឱ្យ​ម្តាយ​ឪពុក​យំសោក​ស្ទើរ​សន្លប់​បាត់បង់​ស្មារតី នៅ​ពេល​ដែល​ពួក​គាត់​បាន​បាត់បង់​កូន​ម្តង​២​នាក់ ខណៈ​កូន​ទាំង​ពីរ​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​តែ​ពួក​គេ​នាំ​គ្នា​ទៅ​លេង​ទឹក​ដែល​ហូរ​គួ​ច​នៅ​ទំនប់​បង្ហៀរ​ទួល​បារាយណ៍​។ ហេតុការណ៍​ក្មេង​ប្រុស​ស្រី​លង់ទឹក​ស្លាប់​ខាងលើ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២ និង​៤៥​នាទី ត្រង់​ចំណុច​ទំនប់​បង្ហៀរ​ទួល​បារាយណ៍​ស្ថិត​ក្នុងភូមិ​បារាយណ៍​លិច សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ គេ​ឃើញ​មាន​ក្រុម​យុវជន​ជា​ច្រើន​នាក់ ដែល​ក្នុង​នោះ​មាន​ទាំងប្រុស​មាន​ទាំងស្រី បាន​នាំ​គ្នា​មក​លេង​ទឹក​នៅ​ចំណុច​ខាងលើ លុះដល់​ម៉ោង​ប្រហែលជា​១២​និង​៤០​នាទី ស្រាប់តែ​មាន​ជន​រង​គ្រោះ ចំនួន​៤​នាក់ បាន​លង់ទឹក​ពេល​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ឡើង ហើយ​ភ្លាម​ៗ​នោះ​គេ​ជួយ​ជន​រង​គ្រោះ​បាន​ចំនួន​២​នាក់ ចំណែកឯ​ជន​រង​២​នាក់ ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា បាន​លិច​បាត់​ទៅ​ក្នុង​ទឹក ដែល​កំពុង​ហូរ​គួ​ច​នោះ​ទៅ​។

បន្ទាប់​មក​ក៏​មាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាន​នាំ​គ្នា​ចុះ​រាវរក​រហូត​ដល់​ម៉ោង​ប្រហែលជា​៤ និង​៣០​នាទី ទើប​រាវរក​សព​ឃើញ​ជា​បន្តបន្ទាប់​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​លង់ទឹក​ស្លាប់​ខាងលើ​ទី​១.​ឈ្មោះ វី ពិសាល ភេទ​ស្រី អាយុ​១៤​ឆ្នាំ និង​ទី​២.​ឈ្មោះ វី ពិសិដ្ឋ ភេទ​ប្រុស អាយុ​១០​ឆ្នាំ អ្នក​ទាំង​២​ជា​បងប្អូន​បង្កើត​នឹង​គ្នា និង​មាន​ឱ​ពុក​ឈ្មោះ វី ហ៊ា អាយុ​៤៧​ឆ្នាំ ម្តាយ​ឈ្មោះ ឡេ​ង ម៉ា​ប់ អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោ​ចិ​ន្តាំ ឃុំ​-​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ បច្ចុប្បន្ន សព​ត្រូវ​ប្រគល់​ទៅ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕