ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គេហើយ​គេចខ្លួន ថែម​ទាំង​បដិសេធ​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បុរស​ជាង​ថ្នាំ​ម្នាក់​ត្រូវ​រថយន្ត​មួយ​គ្រឿង​កិន​ចំ​ដងខ្លួន បណ្តាល​ឱ្យ​ស្លា.ប់​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​រង​របួសស្រាល ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

រាជធានី​ភ្នំពេញ​៖  បុរស​ជាង​ថ្នាំ​ម្នាក់​ត្រូវ​រថយន្ត​មួយ​គ្រឿង​កិន​ចំ​ដងខ្លួន បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​រង​របួសស្រាល ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​៤០​នាទី ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​១៩៦២ កែង​ផ្លូវលំ​ភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អ៊ុំ តុលា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ជាង​ថ្នាំ ស្នាក់ នៅ​ការដ្ឋាន​សំណង់ ក្នុងភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ចំណែក​អ្នកបើកបរ​ឈ្មោះ​យ៉ ង់ ចិ​ត្រា អាយុ​២៥​ឆ្នាំ ជិះ​រថយន្ត​មួយ​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-5239 ។

សមត្ថកិច្ច​បន្ត​ទៀត​ថា មុន​កើតហេតុ​ជន​រង​គ្រោះ និង​២​នាក់​ទៀត​ចេញពី​ធ្វើការ​ឌុ​ប​គ្នា​ទៅ​លេង​ផ្ទះ​បង​ក្បែរ​កន្លែង​កើត ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៧។ នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​វ៉ា​ក់​អើ​នឹង​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​ដែល​ជិះ​ស្របគ្នា ដោយ​ជាន់​ហ្វ្រាំង​បង្ខំ​បណ្តាល​ឱ្យ​ដួល គាប់​ជួន​មាន​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​មក​ពីមុខ កិន​ស្លាប់​ម្នាក់ និង​របួស​២​នាក់​។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​ហើយ​រថយន្ត​បាន​បើក​គេច តែ​ត្រូវ​អ្នកដំណើរ​បើក​ដេញ​តាម និង​ប្តឹង​នគរបាល​ឱ្យ​ឃាត់​បាន​នៅ​សង្កាត់​កា​កាប តែ​អ្នកបើកបរ​បាន​បដិសេធ ។ ទោះបីជា​យ៉ាងណា នគរបាល​ក៏​បញ្ជូន​ទៅ​កាន់​ការិយាល័យ ដើម្បី​ស្រាវជ្រាវ តាម​រយៈ​កាមេរ៉ា​សុ​វត្តិភាព ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​នគរបាល​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ស្រុក ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕