ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​…​ទិញ​ប្រើ​ខ្លួនឯង​ហើយ ​ជួញដូរ​យកចំណេញ​ទៀត !

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ក្រុម​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ចំនួន​៥​នាក់​រួម​ជាមួយនឹង​គ្រឿងញៀ.ន​មួយ​ចំនួន​ទៀត

ខេត្តកណ្ដាល ៖ ក្រុម​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់​រួម​ជាមួយនឹង​គ្រឿងញៀន​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហការ​ណ៏​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បែក​ចាន​ធ្វើការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​រយៈពេល​២​ថ្ងៃ​ហើយ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៥​នាក់​នោះ​មាន​ម្នាក់​គឺជា​មុខសញ្ញា​ជួញដូរ​យ៉ាង​សកម្ម​នៅ​ក្នុង​ឃុំ​-​សង្កាត់​ចំនួន​៤​របស់​ស្រុក​អង្គស្នួល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ត្រូវ​បាន​កម្លាំង​ចាប់ខ្លួន​តាម​ដីកា​តុលាការខេត្ត​កណ្ដាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​គ្រឿងញៀន​នោះ​លើក​ទី​១​ធ្វើ​ឡើង​កាលពី​វេលា​៧​និង​៣០​នាទី​ព្រឹក ថៃ្ង​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ  ជឿន រ៉េ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្នា ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជន​នេះ​ត្រូវ​ចាប់ខ្លួន​តាម​ដីការ​លេខ​៤០៨ ដក​.​ប​ច​ខ ចុះ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​លោក គី​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល ដែល​ចោទប្រកាន់​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ខ្នា ឃុំ​ទួល​ព្រេ​ជ​នោះ​តែ​ម្ដង ។ ដោយឡែក​លើក​ទី​២​ដោយ​មានការ​ផ្ដល់​ព័ត៌មាន​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល សហការ​ណ៏​ជាមួយ​នគរបាល​ប៉ុស្ដិ៍​បែក​ចាន​បាន​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​សម្បុក​ចំនួន​៤​នាក់​ទៀត​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​សុ​ក្រម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅ​ក្នុង​ខណៈ​ដែល​កំពុង​ធ្វើ​សកម្មភាព​ជុំ​គ្នា​ហើយ​នៅ​ក្នុង​ពេល​នោះ ដែល​កម្លាំង​នគរបាល​ខាងលើ​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា សារធាតុ​ញៀន​២​កញ្ចប់​មធ្យម និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​៤​នាក់​ក្រោយ​ចាប់ខ្លួន​កម្លាំង​បាន​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​ហើយ​ជនសង្ស័យ​ឈ្មោះ ញឹក វ៉ា​ន់​វៀង បាន​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​នេះ​ពី​ឈ្មោះ ច័ន្ទ ទេពី ហៅ​គា  ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​ដោយ​ទិញ​ម្តង​ៗ​ចំនួន​២០​ម៉ឺន​រៀល​យក​ទៅ​ទុក​ប្រើប្រាស់​ខ្លួនឯង​ផង និង​លក់​បន្ត​យកចំណេញ​ផង​ដែរ ៕