អំណាចនៃក្លិនស្អុយ… ធ្វើឲ្យយន្តហោះបង្ខំចុះចតជាបន្ទាន់
អាមេរិក ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា
អាមេរិក ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា
អាមេរិក ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue ដែលហោះចេញពី California ទៅកាន់ Florida ត្រូវបង្ខំចិត្តចុះចតនៅទីក្រុង Oklahoma នាម៉ោង២កន្លះយប់ ដោយសារតែមានក្លិនស្អុយចម្លែកជះក្នុងយន្តហោះ។
ដោយសារតែក្លិននេះហើយ ទើបធ្វើឲ្យអ្នកដំណើពី២០ទៅ២៥នាក់ ក្នុងចំណោម១៣៥នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។
ក្រុមជួយសង្គ្រោះនៅទីក្រុង Oklahoma បាននាំយកនូវធុងអុកស៊ីសែន សម្រាប់ឲ្យអ្នកដំណើសម្រួលខ្យល់ដង្ហើម។
មូលហេតុនៃក្លិនដ៏អាក្រក់នោះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ៕
ចែករំលែកព័តមាននេះ