ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែលជា​ត្រូវ​សណ្តំ​ជនជាតិ​វៀតណាម​អស់ហើយ​បានជា​មិន​ខ្វល់​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ ជា​ខេត្ត​នៅ​ជា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ​

ខេត្តតាកែវ ៖ ចាប់តាំងពី​ដើមខែ​កក្កដា ឆ្នាំ​២០១៧ នៃ​រដូវ​បិទ​នេសាទ​ដើម្បី​ទុក​ឱ្យ​ត្រី​ពង​រហូត​ដល់​ពេល​នេះ​សំរាប់​ខេត្តតាកែវ​ដែល​ជា​ខេត្ត​នៅ​ជា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ​មាន​បទល្មើស​នេសាទ​បាន​កើត​មាន​ឡើង​យ៉ាង​ពេញបន្ទុក​នៅ​លើ​ស្រុក​ចំនួន​២​គឺ​ស្រុក​អង្គរ​បូ​រី និង​ស្រុក​បូ​រី​ជលសារ ។  

មន្ត្រី​ជលផល​ខេត្តតាកែវ​ម្នាក់​បាន​បង្ហើប​ឱ្យ​ដឹង​ថា នា​រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ​ទឹកបាន​ឡើង​ខ្លាំង​ជា​ហេតុ​នាំ​ឱ្យ​មាន​បទល្មើស​នេសាទ​បាន​កើត​មាន​ឡើង​យ៉ាង​ពេញបន្ទុក​ដែល​មាន​អ្នក​រត់ការ​បើកដៃ​ឱ្យ​វៀតណាម​ចូល​មក​ដាក់​ដាយ​រាប់​ពាន់​ម៉ែត្រ រួម​ទាំង​ទូក​រាប់​សិប​គ្រឿង​ចូល​មក​ដាក់​លប រក​ខ្យង ចាប់​ត្រី​គ្រប់​ប្រភេទ​គ្មាន​សល់  ។ ម​ន្រី្ត​ដដែល​បាន​និយាយ​ថា ស្រុក​ដែល​មាន​បទល្មើស​នេសាទ​ច្រើន​ជាងគេ​នោះ​មានស្រុក​បូ​រី​ជលសារ និង​ស្រុក​អង្គរ​បូ​រី​ដោយនៅ​ស្រុក​បូ​រី​ជលសារ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រួម​សហ​ការណ៍​គ្នា​បាន​យ៉ាង​ល្អជា​មួយ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​ប្រគល់​ទៅ​ឱ្យឈ្មោះ ណុ​ក ជា​ជនជាតិ​វៀតណាម ជា​អ្នក​ប្រមូល​បក្ខពួក​របស់​គេ​ចូល​មក​ដាក់​សែ​យឿ​ន​ស្បៃ​មុង​រាប់​ពាន់​ម៉ែត្រ និង​ប្រជា​នេសាទ​របស់​គេ​ជិះទូក​រាប់​សិប​គ្រឿង​ចូល​មក​ដាក់​លប រក​ខ្យង រក​ត្រី​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​មាន​សមត្ថកិច្ច​ថ្នាក់​ណាមួយ​ខ្វាយខ្វល់​ឡើយ ។ 

ចំណែក​នៅ​ព្រំប្រទល់​ស្រុក​បូ​រី​ជលសារ និង​ស្រុក​អង្គរ​បូ​រី ក្នុង​អតីត​ឡូ​នេសាទ​លេខ​១០, ១១,  ១២ និង​លេខ​១៣ ត្រូវ​បាន​គេ​ប្រគល់​ទៅ​ឱ្យឈ្មោះ កេ ជនជាតិ​វៀតណាម​ជា​អ្នក​ផ្តាច់មុខ​ក្នុង​ការ​គ្រប់គ្រង​អតីត​ឡូត៍​ទាំង​អស់នោះ​ឱ្យ​ប្រជា​នេសាទ​វៀតណាម​ចូល​មក​ដាក់​សែ​យឿ​ន ទូក​ចូល​មក​ចាប់​ត្រី ជា​រៀង​រាល់​ថ្ងែ ។ ទាក់ទង​ទៅ​នឹង​បញ្ហា​ខាងលើ​កោះសន្តិភាព​យើង​បាន​ទាក់ទង​តាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តតាកែវ​ដែរ តែ​នៅ​ពេល​ខ​ល​ចូល​ហើយ​លោក​មិន​និយាយ​រួច​ក៏​បិទ​ទូរស័ព្ទ ៕