ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​បងប្អូន ម៉ូតូ​39​គ្រឿង​កំពុងដ​ង្ហើ​យ​រក​ម្ចាស់​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ បាន​ប្រកាស​ស្វែងរក​ម្ចាស់​ម៉ូតូ​ដែល​មាន​បាត់​ដោយ​ប្រការ​ណាមួយ​ក៏​ដោយ សូម​អញ្ជើញ​ទៅ​ទទួលយក​របស់​ខ្លួន​វិញ គ្រាន់តែ​តម្រូវ​ឲ្យ​ម្ចាស់​ភ្ជា​ក់​នូវ​ឯក សារ​ពាក់ព័ន្ធ​មក​ជាមួយ​ផង ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ គណៈកម្មការ​ចម្រុះ​ដឹកនាំ​ដោយ​ស្ថាប័ន​អយ្យការ​បាន​ចុះ​បង្ក្រាប​ទីតាំង​ទទួល​បញ្ចាំ​មួយ​កន្លែង​នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ​១៩៤ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ចំនួន​៣៩​គ្រឿង (​ម៉ូតូ ៣២​គ្រឿង និង​រ៉ឺ​ម៉ក​៧​គ្រឿង ) ដោយ​មិន​មាន​ឯកសារ​ច្បាស់លាស់ ។ ក្រោយ​ពី​ម៉ូតូ​ចំនួន​៣៩​គ្រឿង​នេះ គណៈកម្មការ​បាន​សម្រេច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ម្ចាស់​ទៅ​ទទួលយក​ប្រើប្រាស់​វិញ ។

ដូច្នោះ​បើ​បងប្អូន​ណា​មាន​បាត់​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ​(​កង់​បី​) សូម​ទៅ​មើល​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ភ្ជាប់​ឯកសារ​ទៅ​ជាមួយ​ផង ៕