ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​…​ប្រថុយ​អាយុជីវិត​ដើម្បី​ចិញ្ចឹមជីវិត

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរ​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ ខណៈ​ដែល​ឡើង​ភ្នំ​រុករក​អារ​គល់ឈើ​ប្រណីត​ដើម្បី​ជីវិត ហើយ​បាន​ជាន់​គ្រាប់​មីន​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ ចំណុច​លើ​ខ្នងភ្នំ​ដងរែក តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ច​នគរបាល​ព្រំដែន​គោក​លេខ​៩០៥​ប្រចាំការ​ព្រំដែន​បានឱ្យ​ដឹង​ថា ករណី​ប្រជាពលរដ្ឋ​បាន​ឡើង​ទៅ​អារ​គល់ឈើ​ថ្នុ​ង បេង គ្រ​ញួ​ង នៅ​លើ​ខ្នងភ្នំ​ដងរែក ហើយ​បាន​ជាន់​មីន​ផ្ទុះ ដែល​មានឈ្មោះ សេង  ស្រឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​អនុប្រធាន​ភូមិ​ដងទង់ សង្កាត់​​កូន​ក្រៀល បាន​ដាច់​ជើង​ឆ្វេង និង​របួស​ជើង​ស្តាំ ដែល​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តឧត្តរមានជ័យ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់ ខណៈ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ចំណែក​ប្រជាពលរដ្ឋ​២​នាក់​ទៀត​ដែល​រួម​ដំណើរ​ឡើង​ភ្នំ​ជាមួយ​បាន​រង​របួសធ្ងន់​តែ​មិន​ដល់​បាត់បង់​អាយុជីវិត​នោះ​ឡើយ ។

គួរ​បញ្ជាក់​ថា នេះ​ជា​ករណី​លើក​ទី​២​ហើយ​ដែល​ប្រជាពលរដ្ឋ​បាន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន និង​គ្រាប់​មិន​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​បាន​ឆាប់​ឆក់​យក​ជីវិត​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ យិ​ញ យឿ​ប ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​ខ្ទុ​ម សង្កាត់​កូន​គ្រៀល ក្រុង​សំរោង បាន​ជីក​រំលាយ​ដីដំបូក​ដើម្បី​ធ្វើស្រែ​ហើយ​ប៉ះ​ចំ​គ្រាប់​មីន​ប្រភេទ​៦០​មិ​លី្ល​ម៉ែត្រ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​ផង​ដែរ ៕